ភ្នំពេញ៖ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ មេធាវី អ្នកឧកញ៉ា លី សុភ័ក្ត បានចេញនៅសេចក្តីជូនដំណឹងទៅកាន់ម្ចាស់ផេកហ្វេសប៊ុក និងតិកតុក Camcar Collection អោយធ្វើការលុបសំណេរ និងវីដេអូពាក់ព័ន្ធជាមួយនឹងអ្នកឧកញ៉ា លី សុភ័ក្ត ដែលបានធ្វើអោយប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និង ព្រមទាំងធ្វើការសុំទោសជាសាធារណៈ ក្នុងរយៈពេល ២៤ម៉ោង៕
