អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន៖ និន្នការ នៃការប្រើប្រាស់យានយន្តអគ្គិសនីមានការកើនឡើង

0

ភ្នំពេញ​៖ មក​ទល់​ពេល​នេះ​យានយន្ត​អគ្គិសនី​បាន​ចុះបញ្ជី​ផ្លូវការ​ដោយ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន មាន​ចំនួន​សរុប ២.៩៦៨​គ្រឿង ក្នុង​នោះ​រួម​មាន​៖

១– ទោចក្រយានយន្ត​=៩១៤​គ្រឿង

២– ត្រីចក្រយានយន្ត​=៤៤០​គ្រឿង

៣– រថយន្ត =១.៦១៤​គ្រឿង

ឯកឧត្ដម ផ​ន រឹម អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​ឲ្យ​ដឹង​ថា ការ​ចុះបញ្ជី​យានយន្ត​អគ្គិ​នី មានការ​កើត​ឡើងជា​រៀងរាល់ថ្ងៃ ដោយ​ប្រជាពលរដ្ឋ​មាន​សុ​ទិ​ដ្ឋ​និយម​ច្រើន និង​បង្ហាញ​ការ​ចាប់អារម្មណ៍​ខ្ពស់​ចំពោះ​ការ​ប្រើប្រាស់​យានយន្ត​អគ្គិសនី ដែល​ជា​និ​ន្ន​ការ​ថ្មី បើ​ប្រៀបធៀប​ជាមួយ​ការ​ប្រើប្រាស់​យានយន្ត​ប្រើប្រាស់​ប្រេង​ឥន្ទ​នៈ​ចំហេះ​ក្នុង​ដែល​ជា​និន្នាការ​ចាស់​។

ការ​ប្រើប្រាស់​យានយន្ត​អគ្គិសនី ត្រូវ​បាន​គេ​មើលឃើញ​ថា ចំណាយ​ប្រចាំ​ថ្ងៃ​តិច ,​ផា​សុភាព​, កម្រិត​បំពុល​ក្នុង​បរិ​យា​កាល​ទៀប​បំផុត​។ ក្រុមហ៊ុន​យានយន្ត​ខ្លះ​បាន​អះអាង​ពី​កម្រិត នៃ​ការ​បំ​ភាយ​ឧស្ម័ន​ពុល​កម្រិត​សូន្យ​ថែម​ទៀត​។

ទន្ទឹង​នឹង​និន្នាការ​កើនឡើង រាជរដ្ឋាភិបាល​តាម​រយៈ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​នានា បាន​ប្រឹងប្រែង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ចំនួន​ស្ថានីយ​សាក​អា​គុយ​កាន់តែ​ច្រើន និង​លក្ខ​ណ្ឌ​អំណោយផល​ផ្សេង​ៗ​ទៀត​កាន់តែ​ប្រសើរ​។

យោង​តាម​តួលេខ នៃ​ការ​ចុះបញ្ជី​យានយន្ត​អគ្គិសនី គិត​ត្រឹម​រយៈពេល​៦​ខែ ឆ្នាំ​២០២៤ ចំនួន​យានយន្ត​របស់​ក្រុមហ៊ុន​BYD​ឈរ​លើ​កំពូល​តារា​ដែល​មាន​ចំនួន ៦៥៨​គ្រឿង​,​ដេញ​ពីក្រោយ​ដោយ​យានយន្ត​ម៉ាក TOYOTA ចំនួន ២៦១​គ្រឿង និង​ម៉ាក​TESLA​ចំនួន ១៨៦​គ្រឿង ព្រមទាំង​ម៉ាក​ផ្សេង​ៗ​ទៀត​៕