នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង១៦និង០០នាទី លោកឧត្តមសេនីយ៍ត្រី ស៊ឹម វណ្ណៈ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀនខេត្ត បានចាត់លោកវរសេនីយ៍ទោ ជ័យ វាសនា អធិការនគរបាលស្រុក ចុះដឹកនាំការបង្ក្រាបដោយលោកវរសេនីយ៍ទោ ផន ជាងអធិការរងទទួលផែនការងារប្រឆាំងគ្រឿងញៀននិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ទំនប់ដាច់និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអូរស្វាយ ដោយប្រើនូវវិធានការណ៍ជំនាញ បង្ក្រាបបាន ករណី ជូញដូរ រក្សាទុកនិងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ស្ថិតនៅភូមិ ចារថ្មី(ឧបសម្ព័ន)ឃុំទំនប់ដាច់ និងភូមិអូរស្វាយ ឃុំអូរស្វាយស្រុកត្រពាំងប្រាសាទ ដោយឃាត់ខ្លួនបានជនសង្ស័យជូញដូរ និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់បានចំនួន១០នាក់ស្រី០១នាក់។
ដកហូតសម្ភារៈ វត្ថុតាងបានរួមមាន៖
១/ថ្នាំញៀនប្រភេទ មេតំហ្វេតសមីន(Ice)ចំនួន១២កញ្ចប់គឺ១១កញ្ចប់តូចនិង០១កញ្ជប់ធំ។
២/ឧបករណ៍ទុយោជ័រ /ដបកែវ បំពង់ជ័របម្រើឲ្យប្រើប្រាស់នូវសារធាតុញៀនរួមទាំងសម្ភារៈវិចខ្ចប់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យរួមទាំងសំម្ភារៈវត្ថុតាងខាងលើ បាននាំយកមកឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានស្រុកត្រពាំងប្រាសាទដើម្បីសាកសួរបំភ្លឺកសាងសុំណុំរឿង បញ្ជូនទៅការិយាល័យជំនាញខេត្តអនុវត្តនីតិវិធីបន្ត៕