តាកែវ៖ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ សូមជម្រាបជូនសាធារណៈជនមេត្តាជ្រាបថា៖ នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤នេះ យើងបានរកឃើញកុមារអាយុ២ឆ្នាំ ៥ខែ រស់នៅភូមិពោធិ៍ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ ដោយមានរោគសញ្ញាគ្រុនក្តៅ ក្អក ហត់ ពិបាកដកដង្ហើម ។
តាមរយៈសំណាក កុមារនេះមានផ្ទុកមេរោគផ្ដាសាយបក្សី ដូច្នេះសូមបងប្អូនមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់មុននឹងប៉ះពាល់ទៅលើសត្វបក្សី។ សូមមន្ទីរកសិកម្ម ត្រូវសហការជាមួយមន្ទីរសុខាភិបាល អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដើម្បីរកវិធីបង្ការទប់ស្កាត់កុំឲ្យឆ្លងរីករាលដាលទៅកន្លែង ឬ តំបន់ផ្សេងៗទៀត៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជាខេត្តតាកែវ