ភ្នំពេញ៖ លោកវេជ្ជបណ្ឌិត ប៉ុន ឡាឌីន ប្រធានផ្នែកវះកាត់បេះដូងកុមារ នៃមន្ទីរពេទ្យ ជ័យវរ្ម័នទី៧ ឬគន្ធបុប្ផាសៀមរាប បានថ្លែងប្រាប់អ្នកសារព័ត៌មានកន្លងទៅថ្មីៗនេះថា ពេទ្យគន្ធបុប្ផាបានចាប់ដំណើរការសេវាវះកាត់ជំងឺបេះដូងពីកំណើត ចាប់តាំងពីឆ្នាំ២០១១ ដែលកាលនោះ យើងវះកាត់បានតែ១ទៅ ២ករណីទេ ក្នុង១ថ្ងៃ ដោយមានការជួយបណ្តុះបណ្តាលពីគ្រូពេទ្យជំនាញបរទេស។
ក្រោយពីទទួលបានការបណ្តុះបណ្តាល ចាប់ពីឆ្នាំ២០១៣ក្រុមគ្រូពេទ្យខ្មែរ បានចាប់ផ្តើមធ្វើដោយខ្លួនឯងទាំងអស់ជាប្រចាំដោយធ្វើការវះកាត់ករណីធម្មតា រហូតដល់ ករណីស្មុកស្មាញ ដោយកាលនោះមានអ្នកជំងឺបេះដូងរាប់ពាន់នាក់រងចាំការវះកាត់។
លោកវេជ្ជបណ្ឌិតបានបន្តថា បន្ទាប់មកក្រុមគ្រូពេទ្យជំនាញរបស់ខ្មែរយើង បានពង្រឹងសមត្ថភាព គឺអាចធ្វើការវះកាត់ពីកុមារធំមកតូចៗ ដែលមានកុមារទម្ងន់២ គីឡូកន្លះក៏មាន បើគិតជាអាយុវិញមានអាយុ១អាទិត្យឬ៣ថ្ងៃក៏មាន។ នៅក្នុងរយៈពេល ១៤ឆ្នាំនៃដំណើរការវះកាត់ជំងឺបេះដូងកុមារ ចាប់ពីឆ្នាំ២០១១មកដល់បច្ចុប្បន្ន ទាំងគន្ធបុប្ផាភ្នំពេញ និងសៀមរាប សរុបទាំងអស់មាន៨០០០ករណី ក្នុងនោះនៅមន្ទីរពេទ្យជ័យវរ្ម័នទី៧មានចំនួន៦០០០ករណី នៅគន្ធបុប្ផាភ្នំពេញមាន២០០០ករណី និងផ្នែកបិទបេះដូងប្រហោងចំនួន២០០០ករណី។
ចំពោះការចំណាយសម្រាប់ការវះកាត់ជំងឺបេះដូងកុមារម្នាក់អស់ប្រមាណជា៣០០០ ទៅ៤០០០ដុល្លារសហរដ្ឋអាមេរិក ដោយមិនគិតពីការចំណាយលើថ្លៃថ្នាំសម្រាលព្យាបាល ក្រោយការវះកាត់។ បើនិយាយអំពីអត្រាមរណភាពរបស់កុមារនៅក្នុងមន្ទីរ ពេទ្យគន្ធបុប្ផា ជ័យវន្មទី៧សៀមរាប មុនឆ្នាំ២០១១ ដែលមិនទាន់មានសេវា វះកាត់ជំងឺបេះដូងឃើញថា កុមារដែលទទួលមរណភាពភាច្រើនអ្នកជំងឺបេះដូង។ ចំពោះការផ្តល់សេវាវះកាត់ជំងឺបេះដូង គឺផ្តល់ជូនទាំង អ្នកមាន និងអ្នកក្រ គឺមន្ទីរពេទ្យគន្ធបុប្ផាព្យាបាលទាំងអស់ ដោយស្មើរៗគ្នា។
សំណួរសួរថា ពេលស្ត្រីមានផ្ទៃពោះពួកគាត់តែងតែទៅពិនិត្យពោះ ហេតុអ្វីបានជា នៅតែមានកុមារកើតមកមានបញ្ហាបេះដូងពីកំណើត ដូចជាបេះដូងចំហជាដើម0x017d7 ពាក់ព័ន្ធបញ្ហានេះ លោកសាស្ត្រាចារ្យមហាបរិញ្ញា យ៉ៃ ចន្ទនា ប្រធានមន្ទីរពេទ្យជ័យវរ្ម័នទី៧ បានបញ្ជាក់ថា បញ្ហានេះ អាចបណ្តាលមកពីបច្ចេកទេស ដូចជាម៉ាស៊ីនអេអូមិនទាន់ទំនើប និងខ្វះអ្នកជំនាញ ជាក់ស្តែងនៅក្នុងមន្ទីរពេទ្យគន្ធបុប្ផាជ័យវរ័ន្មទី៧ នេះមានម៉ាស៊ីន អេអូស្ត្រីមានផ្ទៃពោះចំនួន៦គ្រឿង ប៉ុន្តែម៉ាស៊ីនដែលអាចមើលឃើញទាករមានបញ្ហាបេះដូង នៅក្នុងផ្ទៃបានមានតែ១គ្រឿងប៉ុណ្ណោះ។
សំណួរសួរទៀតថា តើយើងអាចមានវិធីការពារមិនឱ្យកើតមានជំងឺបេះ ដូចពីកំណើតបានដែរឬទេ0x017d7 អ្នកជំនាញពន្យល់ថា អ្នកជំងឺបេះដូងពីកំណើត មានប្រមាណ៨០ភាគរយ គឺយើងមិនអាចដឹងមូលហេតុឬការពារមិនឱ្យកើត ជំងឺបេះដូង នេះបាននោះទេ ប៉ុន្តែក៏មានកត្តាខ្លះដូចជា ម្តាយមានបញ្ហាសុខភាព និងការប្រើប្រាស់ថ្នាំ ច្រើនពេលពពោះ ក៏អាចធ្វើឱ្យមានបញ្ហាបេះដូងពីកំណើតដែរ៕