ព្រះសីហនុ ៖ នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់១ បានធ្វើការឃាត់ក្មេងៗសិស្សសាលា ចំនួន០២ក្រុម បន្ទាប់ពីទទួលបានព័ត៌មានពីខាងនាយកសាលាថា ពួកគេមិនចូលរៀន អុកឡុកក្នុងបរិវេណសាលា ហើយបង្ករជម្លោះដាក់គ្នានៅក្រៅសាលា ។ ករណីនេះ ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់១ បានអញ្ជើញឪពុកម្តាយមកធានា និងធ្វើកិច្ចសន្យា ណែនាំអប់រំ មុនអនុញ្ញាតឱ្យត្រលប់ទៅផ្ទះវិញ ៕
