សមត្ថកិច្ចឃាត់បានម្ចាស់រថយន្ត ដែលបើកបញ្ច្រាស់នៅផ្លូវល្បឿនលឿន

0

ភ្នំពេញ៖ ដោយ​មានការ​យកចិតទុកដាក់ ពី​លោក​ឧត្តមសេនីយ៍ឯក ហេង ចាន់​ធា​រី ប្រធាន​នាយក​ដ្នា​ន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ នៅ​ព្រឹក ថ្ងៃ អង្គារ ១១​រោច ខែ ជេស្ឋ ឆ្នាំ រោង ឆស័ក ព​.​ស ២៥៦៨ ត្រូវ​និង​ថ្ងៃ​ទី ០២ ខែ កក្កដា ឆ្នាំ ២០២៤ នៅ​វេលា​ម៉ោង ៧:០០ នាទី កម្លាំង​ប្រចាំការ​លើ​ផ្លូវ​ល្បឿន​លឿន បាន​ធ្វើការ​ឃាត់​រថយន្ត ១​គ្រឿង​ម៉ាក TOYOTA CAMRY ពណ៌ ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ​2T… ដែល​បាន​បើកបរ​បញ្ច្រាស់ទិស​ចរាចរណ៍ នៅ​ចំនុច K28 ទិស​ដៅ ព្រះ​សីហ​នុ​-​ភ្នំពេញ។

បន្ទាប់​ពី​បាន​ឃាត់​សួរនាំ និង​ពន្យល់​ពី​ហានិភ័យ​ដែល​អាច​បង្ក​ជា​គ្រោះថ្នាក់​ចរាចរណ៍​ធ្ងន់ធ្ងរ ដោយសារ​ការ​បើកបរ​បញ្ច្រាស់ទិស​ចរាចរណ៍ អ្នកបើកបរ​បាន​យល់​ពី​កំហុស ដោយ​បាន​ធ្វើ​កិច្ចសន្យា​ជាមួយ​សមត្ថកិច្ច និង​ទទួលយក​ការ​ពិន័យ​ទៅ​តាម​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវ​គោ​គ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ សូម​អំពាវនាវ​ដល់​សាធារណៈជន សូម​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់​គ្នា ដើម្បី​សុខ​សុវត្ថិភាព ផ្ទាល់ខ្លួន​ក៏​ដូច​ជា​អ្នក​ប្រើប្រាស់​ផ្លូវ​ទាំងអស់ និង​សូម​ថ្លែងអំណរគុណ​ដល់​សាធារណជន ដែល​បាន​ផ្ដល់​ព័ត៌មាន មក​ដល់​សមត្ថកិច្ច​៕