ព្រះសីហនុ៖ ថ្ងៃចន្ទ ១០រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ លោក ឈុន ថុល នាយផ្នែករដ្ឋបាលជលផលទំនប់រលក បានចុះពិនិត្យការចិញ្ចឹមត្រីទឹកប្រៃត្រីឆ្ពង់ ១កន្លែង របស់ ឈ្មោះ ពូ សាម ស្ថិតក្នុងភូមិ១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ ជាលទ្ធផលតាមការពិនិត្យ និងសាកសួរវារីវប្បករខាងលើ មានបែចំនួន ៣៤បែ ដំណើរការដាក់ចិញ្ចឹមមាន ២៣បែ ត្រីក្នុងបែសរុប ២ ១០០ក្បាល មានទំងន់ ០,៦គ.ក្រ ទៅ ០,៩គ្រ.ក។ ចំពោះស្ថានភាពបច្ចុប្បន្ននេះត្រីមិនមានបញ្ហាក្នុងការចិញ្ចឹម៕
ប្រភព៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ