កណ្តាល៖ ឯកឧត្តម គួច ចំរើនអភិបាលខេត្តកណ្តាលនិងជា អតីតអភិបាលខេត្តព្រះសីហនុបានគូសបញ្ជាក់ថាក្នុងរយៈពេល១០ឆ្នាំឯកឧត្តមបានប្តូរការងារ៦កន្លែង។
បន្ទាប់ព្រះមហាក្សត្រព្រះបាទនរោត្តម សីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្សត្រកម្ពុជាប្រកាសតែងតាំងជាអភិបាលខេត្តកណ្តាលកាលពីថ្មីៗមកនេះនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤បានសរសេថាក្នុងរយៈពេល១០ឆ្នាំខ្ញុំបានប្តូរការងារ៦កន្លែង ខណ្ឌមានជ័យ-ខណ្ឌដូនពេញ-អគ្គរដ្ឋបាល-ខេត្តកំពង់ចាម-ខេត្តព្រះសីហនុ-ខេត្តកណ្តាល។
ឯកឧត្តមបានបញ្ជាក់ថា៖”ការងារច្រេីនកន្លែង ថ្មីរហូតហត់បន្តិចមែនតែបទពិសោធន៍ច្រេីន មិត្តភ័ក្ត្រក៏ច្រេីន ទំនាក់ទំនងក៏ច្រេីន ស្គាល់សង្គមនិងមនុស្សក៍ច្រេីន។ រីករាយចំពោះការងារទាំងអស់ដែលបានបន្សល់ស្នាមញញឹម និងក្តីនឹករលឹក”៕