គម្រោងស្ថាបនាផ្លូវជាតិលេខ១០ សម្រេចបាន ៨៨,៣៨% ខណៈស្ពានខ្ពស់ជាងគេសម្រេចបាន ៤៣,៥០%

0

កោះកុង៖ គម្រោង​ស្ថាបនា​ផ្លូវជាតិ​លេខ​១០ មាន​ប្រវែង​សរុប ១៩៨,២១៨ គ​.​ម (PK000+000 – PK១៩៨+៥១៨) សម្រេច​បាន​លទ្ធផល​ជា​រួម ៨៨,៣៨%​ហើយ គិត​ត្រឹម​ដំណាច់ខែ​មិថុនា ឆ្នាំ​២០២៤​នេះ​។ គម្រោង​នេះ​ចាប់ពី​ផ្លូវជាតិ​លេខ ៥៧-៧ ត្រង់ PK៣៥+៩០០ នៅ​ភូមិ​កញ្ចាំង ឃុំ​ស៊ុ​ង ស្រុក​សំឡូត ខេត្តបាត់ដំបង ឆ្លងកាត់​ឃុំ​ប្រ​ម៉ោ​យ ស្រុក​វាល​វែង ខេត្តពោធិ៍សាត់ រហូត​ដល់​ផ្លូវជាតិ​លេខ​៤៨(​ចាស់​) ត្រង់ PK១+៧០០ ក្នុង​សង្កាត់​ស្មាច់​មាន​ជ័យ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង​។

វឌ្ឍនភាព​នេះ​រួម​មាន ការងារ​ផ្លូវថ្នល់​សម្រេច​បាន​៨០,២៦% ការងារ​ស្ពាន​សម្រេច​បាន ៩៣,២៣% ការងារ​ស្ពាន​ខ្ពស់​ជាងគេ​ប្រវែង ៥៣០​ម៉ែត្រ សម្រេច​បាន ៤៣,៥០% (​គ្រោង​ដាក់​ឱ្យ​ប្រើប្រាស់​សាកល្បង​នៅ​ចុងខែ​មីនា ឆ្នាំ​២០២៥ ខាង​មុខ​) ការងារ​លូ​កាត់​ទទឹង​ថ្នល់​សម្រេច​បាន ៩៩,៨២% និង​ការងារ​លូ​បណ្តោយ​ថ្នល់ និង​ជញ្ជាំង​ការពារ​ជើងទេរ​អនុវត្ត​បាន ៨៩,៨៤%​។​នៅ​រដូវវស្សា​នេះ​ផ្លូវជាតិ​លេខ​១០ ប្រជាពលរដ្ឋ​អាច​ធ្វើ​ដំណើរ​បាន​ដោយ​រលូន តែ​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន ដោយសារ​កំណាត់​ផ្លូវ​ខ្លះ​នៅ​ជា​ក្រួស​ក្រហម និង​កំណាត់​ផ្លូវ​ខ្លះ​ទៀត អាច​រអិល​ដោយ​អន្លើ​ពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​។

សូម​បញ្ជាក់​ថា ផ្លូវជាតិ​លេខ​១០​នេះ ជា​ប្រភេទ​ផ្លូវ Grade III ក្រាល​កៅស៊ូ​ពីរ​ស្រទាប់ (DBST) មាន​ប្រវែង​ផ្លូវ​សរុប​១៩៨,៥១៨​គីឡូម៉ែត្រ និង​ទទឹង​៩​ម៉ែត្រ​។ គម្រោង​សាងសង់​ផ្លូវ​នេះ​មាន​រយៈពេល ៦៦​ខែ និង​បាន​ចាប់ផ្ដើម​សាងសង់​ពី​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០១៩ មក និង​គ្រោង​នឹង​បញ្ចប់​នា​ខែមិថុនា ឆ្នាំ​២០២៥ ខាង​មុខ​នេះ​៕