កំពត៖ ដោយអនុវត្តតាមបទបញ្ជារ លោកមេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពត និងសម្របសម្រួលនីតិវិធីដោយ ឯកឧត្តម ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត។ នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកដងទង់ ដឹងនាំដោយលោកវៈរសេនីយ៍ត្រី ឡុង ឆានី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកដងទង់។ បានចុះបង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិប្រិយ៍ពី ឃុំស្រែជាខាងជើង ស្រុកដងទង់ ខេត្តកំពត។
ឃាត់ខ្លួនជនសង្ស័យបានម្នាក់មានឈ្មោះ សោ សារ៉ាយ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិត្រពាំងច្រនៀង ឃុំស្រែជាខាងជើង ស្រុកដងទង់ ខេត្ដកំពត។ វត្ថុតាងចាប់យករួមមាន៖ គ្រឿងញៀនចំនួន០៣កញ្ចប់តូច(ទម្ងន់០.៩៥ក្រាម)ថ្លឹងទាំងសំបកថង់, ម៉ូតូម៉ាក់ហុងដា ចំនួន០១គ្រឿង ពណ៍ខ្មៅ, ទូរស័ព្ទម៉ាក OPPOចំនួន០១គ្រឿង។ បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងខាងលើត្រូវបានឃាត់ខ្លួននៅមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស ដើម្បីចាត់ការតាមនីតិវិធី៕
ប្រភព៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពត