បន្ទាយមានជ័យ៖ នៅថ្ងៃទី១៨ មិថុនា ឆ្នាំ២០២៤វេលាម៉ោង ២៤:០០នាទី កងកម្លាំងរបស់អធិការនគរបាលស្រុកដឹកនាំដោយលោក វរសេនីយ៍ទោ ឌី ទាវ អធិការនគរបាលស្រុកមង្គលបូរី បានចុះល្បាតក្នុងភូមិសាស្ត្រស្រុកមង្គលបូរីក៏បានជួបក្រុមក្មេងទំនើងមួយក្រុមកំពុងតែអង្គុយផឹកស៊ីកន្លែងលេងបុកប៊ីយ៉ានៅ ភូមិ គោកស្វាយ ឃុំ ឬស្សីក្រោក ក្រោយពីបានឃើញសមត្ថកិច្ច ពួកក្មេងទំនើងក៏បានរត់គេចខ្លួនអស់មួយចំនួន កងកម្លាំងយើងក៏ឃាត់ខ្លួនបាន៤នាក់ យកមកធ្វើការអប់រំនៅអធិការស្រុកមង្គលបូរី និងធ្វើកិច្ចសន្យាឲ្យអាណាព្យាបាលមកធានាទទួល ដើម្បីយកទៅអប់រំនៅមូលដ្ឋានបន្តទៀត៕
ប្រភព៖ អធិការដ្ឋាននគរបាល ស្រុកមង្គលបូរី