បន្ទាយមានជ័យ៖ នៅយប់ថ្ងៃទី១៩ ០៦ ២០២៤វេលាម៉ោង២៣នឹង៣០នាទី កម្លាំងរបស់អធិការនគរបាលស្រុកមង្គលបូរី បានឃាត់ខ្លួជនសង្ស័យម្នាក់ ពាក់ព័ន្ធនិងករណីអំពើរលួច ( ទូរស័ព្ទ ) នៅចំនុច មន្ទីរពេទ្យមិត្តភាពកម្ពុជាជប៉ុនស្រុកមង្គលបូរី ។ ក្រោយពីបានឃាត់ខ្លួន និង ធ្វើការសាកសួរ ជនសង្ស័យបានសារភាពថាពិតជាបានលួចទូរស័ព្ទពិតប្រាកដមែន។ ហើយកម្លាំងជំនាញបានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
ប្រភព៖ អធិការដ្ឋាននគរបាល ស្រុកមង្គលបូរី