បន្ទាយមានជ័យ៖ ក្រោមការចង្អុលបង្ហាញរបស់លោក ឧត្ដមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និង ការដឹកនាំ បញ្ជាររបស់លោកវរសេនីយ៍ទោ ឌី ទាវ អធិការនគរបាលស្រុកមង្គលបូរី នៅ ថ្ងៃទី១៩ មិថុនា ឆ្នាំ២០២៤ កម្លាំងជំនាញប្រឆាំងបទល្មើសគ្រឿងញៀនស្រុកមង្គលបូរី បានបង្ក្រាប និងឃាតខ្លួនមុខសញ្ញាជនសង្ស័យជួញដូរ និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ ចំនួន ០៧នាក់ រួមជាមួយវត្ថុតាងមួយចំនួន នៅត្រង់ចំនុចភូមិព្រែកសំរោង ឃុំរហាត់ទឹក ស្រុកមង្គលបូរី ៕
ប្រភព៖ អធិការដ្ឋាននគរបាល ស្រុកមង្គលបូរី