សមត្ថកិច្ចបញ្ជូនខ្លួនក្មេងទំនើង ៦នាក់ទៅកាន់តុលាការ

0

កំពង់ស្ពឺ​៖​ អនុវត្ត​តាម​ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ចេញ​បញ្ជា​ឱ្យ​អភិបាល​នៃ គណៈ​អភិបាល​រាជធានី ខេត្ត និង​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់​ទូ​ទាំង​ប្រទេស​ត្រូវ​មាន​វិធាន​បង្ក្រាប​ចំពោះ​ក្មេង​ទំនើង និង​អនុវត្ដន៍​ឱ្យ​បាន​ម៉ឺងម៉ាត់​បំផុត កាលពី​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០២៤ ។

បទបញ្ជា​លោក ឧត្តមសេនីយ៍ត្រី ម៉េ​ង ស្រ៊ុ​ន​មេបញ្ជាការ កងរ​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ កម្លាំង​គ្រប់​អង្គភាព​ចំណុះ​បញ្ជាការដ្ឋាន ត្រូវ​ក្តាប់​ឲ្យ​គ្រប់​សកម្មភាព​ក្រុម​ក្មេង​ទំនើង​តាម​មូលដ្ឋាន និង​នៅ​តាម​ទី​សាធារណៈ ត្រូវ​តែ​បង្ក្រាប​ដោយ​យកចិត្តទុកដាក់​ខ្ពស់​បំផុត ។

លោក​វរសេនីយ៍ឯក នាង ក្វា​យ មេបញ្ជាការ​រង ទទួល​ការងារ​ជំនាញ ដឹកនាំ​កម្លាំង​មន្ទីរ​ស្រាវជ្រាវ​បង្ក្រាប​បទល្មើស និង​ការិយាល័យ​ព្រហ្មទណ្ឌ​កាល​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០២៤ បង្ក្រាប​ឃាត់ខ្លួន​ក្មេង​ទំនើង ចំនួន​០២​ក្រុម ជា​បន្តបន្ទាប់ ដែល​បង្កជម្លោះ​វាយតប់​គ្នា នៅ​ចំណុច​ភូមិ​ទួល​គោក សង្កាត់ ស្វាយ​ក្រ​វ៉ា​ន់ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ។

☆​ក្រុម​ទី​១ មាន​គ្នា​ចំនួន ១០​នាក់ ស្រី​០៤​នាក់ ។
☆​ក្រុម​ទី​២ មាន​គ្នា​ចំនួន ១៥​នាក់
»​ទី​១​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០២៤ ចំណុច​ភូមិ​ទួល​គោក សង្កាត់ ស្វាយ​ក្រ​វ៉ា​ន់ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ឃាត់ខ្លួន​ក្មេង​ទំនើង​ចំនួន​០២​នាក់
១- ឈ្មោះ ម៉ី សំណាង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ចំបក់ ឃុំ​វ​ល្លិ៍​ស ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។
២-​ឈ្មោះ ផាត សៅ​រី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់​ភូមិ​បាទី ឃុំ​ព្នាយ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។
-​ចាប់​យក​វត្ថុ​តាង ដែក​បំពង់​ទីប​មួយ​កំណាត់​ប្រវែង​ប្រហែល ២​ម៉ែត្រ និង​ម៉ូតូ​១​គ្រឿង ម៉ាក​សេ​125 ព​ណ៏​ខ្មៅ ស្លាក​លេខ ភ្នំពេញ​-1KK 3985​។

ក្រោយ​ពី​ធ្វើការ​ស្រាវជ្រាវ​បំភ្លឺ​របស់​សាក្សី ក្នុង​ហេតុ​ការ កម្លាំង​ជំនាញ​បន្ត​ស្រាវជ្រាវ ចាប់​បាន​ខ្លួន​ក្មេង​ទំនើង បក្ខពួក​ម្ខាង​ទៀត​ចំនួន​០២​នាក់​។ នៅ​ចំណុច​ឧទ្យាន​សុរា​ម្រឹត​កុស​មៈ​គី​រី​រម្យ ស្ថិត​នៅ​ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។
១-​ឈ្មោះ យ៉េ​ម សៀវ​ឡី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ទីលំនៅ​ភូមិ​តា​សាល ឃុំ​តាំង​ក្រូច ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។
២-​ឈ្មោះ រ៉ា ដា​រ៉ូ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​តា​សាល ឃុំ តាំង​ក្រូច ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។
ក្រោយ​ស្ដាប់​ចម្លើយ​ជនសង្ស័យ​ឈ្មោះ យ៉េ​ម សៀវ​ឡី កម្លាំង​ជំនាញ​មន្ទីរ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស បាន​បន្ត​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់​បន្ថែម​ទៀត នៅ​ទីតាំង​ផ្សេង​គ្នា

-​នៅ​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០២៤
ទីតាំង​ទី​១ ស្ថិត​នៅ​មុខ​រោងចក្រ​អិ​ច វាយ អេ​ច ភូមិ​ថ្នល់​បត់ ឃុំ​តាំង​ក្រូច ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ចាប់ខ្លួន​ជនសង្ស័យ​ឈ្មោះ ហឿ​ន សុ​មាន ភេទ​ប្រុស អាយុ ២៤​ឆ្នាំ មុខរបរ រោងចក្រ អិ​ច វាយ អិ​ច ទីលំនៅ​បច្ចុប្បន្ន ភូមិ​តា​សាល ឃុំ​តាំង​ក្រូច ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។

-​ទីតាំង​ទី​២: ស្ថិត​នៅ​មុខ​រោងចក្រ ស៊ុ​យ​ស៊ី​ង ភូមិ​បុរី​កម្មករ សង្កាត់​ច្បារមន ក្រុង​ច្បារមន ខេត្ត កំពង់ស្ពឺ ចាប់ខ្លួន​ជនសង្ស័យ​ឈ្មោះ ម៉ៅ តូ​នី ភេទ​ប្រុស អាយុ​១៨ មុខរបរ រោងចក្រ​ស៊ុ​យ​ស៉ី​ង ទីលំនៅ​បច្ចុប្បន្ន​ភូមិ តា​សាល ឃុំ​តាំង​ក្រូច ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។

បច្ចុប្បន្ន​ជំនាញ​កសាង​សុំ​ណុំ​រឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្តកំពង់ស្ពឺ ដើម្បី​បន្ត​នីតិវិធី​៕

ប្រភព៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ