មន្ត្រី​សាខា ក​.​ប​.​ប​. រក​ឃើ​ញ​នូវ​ផលិតផល​បង្កកដែលសារធាតុ​គីមី​ហាមឃាត់

0

បន្ទាយមានជ័យ៖ នៅ​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២៤ មន្ត្រី​សាខា ក​.​ប​.​ប​. ខេត្តបន្ទាយមានជ័យ បាន​សហការ​ជាមួយ​មន្ត្រី​សាខា​គយ និង​រដ្ឋាករ​ខេត្តបន្ទាយមានជ័យ ធ្វើការ​ត្រួតពិនិត្យ​ផលិតផល​បង្កក​ដែល​ដឹក​តាម​រថយន្ត​ដឹក​អ្នកដំណើរ នៅ​នៅ​ចំណុច​សាលា​ក្រហម​ស្ថិត​នៅ​ភូមិ​សូ​រិ​យា​ថ្មី ឃុំ​កូប ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ នៅ​ពេល​ត្រួតពិនិត្យ មន្ត្រី​ជំនាញ​បាន​រក​ឃេ​ី​ញ​នូវ​ផលិតផល​បង្កក​ពុំ​អនុលោម​តាម​បទ​ប្បញ្ញត្តិ និង​មាន​សារធាតុ​គីមី​ហាមឃាត់ (​សារធាតុ​ហ្វ​មា​ី​ន​)​។

ភ្លាម​ៗ​នោះ មន្ត្រី​ជំនាញ​ក៏​បាន​ធ្វេ​ី​ការ​ដកហូត និង​ដុត​កម្ទេច​ចោល​នូវ​ផលិតផល​ទាំងនោះ រួម​មាន​:
១-​ជើងមាន់​បង្កក ៨ កេស = ៥៦០ គ​.​ក
២-​កោះមាន់​បង្កក ៨ កេស​=៦២៤ គ​.​ក
៣-​ខួរ​គោ​បង្កក ១ កេស​=៥៦ គ​.​ក
៤-​ពោះវៀន​ជ្រូក ១ កេស​=៧០ គ​.​ក

ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF