សមត្ថកិច្ចបង្រ្កាបករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ចំនួន ០៣ករណី

0

ព្រះ​វិហារ​៖ ថ្ងៃ​សុក្រ ៨​កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព​.​ស ២៥៦៨ ត្រូវ​នឹង​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០២៤ តាម​ការ​ចង្អុលបង្ហាញ​របស់​លោក​ឧត្តមសេនីយ៍ទោ​ស្នងការ នឹង​ដោយ​ការ​ដឹកនាំ​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ត្រី យ៉េ​ង សា​រ៉េ​ន ស្នងការ​រង​ផែនការ​ងារ​ប្រឆាំង​បទល្មើស​គ្រឿងញៀន កាលពី​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០២៤ វេលា​ម៉ោង​១៧​និង​២៥​នាទី កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ កម្លាំង​នគរបាល​ស្រុក​រវៀង បាន​បង្ក្រាប​ករណី​រក្សា​ទុក ដឹក​ជញ្ជូន ឬ​ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​០១​លេ​ី​ក នៅ​ចំណុច​ភូមិ​រំចេក ឃុំ​រមណីយ ស្រុក​រវៀង ខេត្តព្រះវិហារ​។ សមត្ថកិច្ច​យើង​ឃាត់ខ្លួន​ជនសង្ស័យ ០១​នាក់​(​ប្រុស​) មានឈ្មោះ សាន់ បូ​រី ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិ​ខ្មែ មុខរបរ មិន​ពិតប្រាកដ រស់នៅ​ភូមិ អូ​ពោធិ៍ ឃុំ​រមណីយ ស្រុក​រវៀង ខេត្តព្រះវិហារ​។ ដកហូត​វត្ថុ​តាង និង​សម្ភារ​រួម​មាន​៖ ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(ICE) ០២​កញ្ចប់ ទម្ងន់​៣,៥១​ក្រាម​, ​ម៉ូតូ​ចំនួន ០១​គ្រឿង និង​ទូរស័ព្ទ​ចំនួន ០២​គ្រឿង​។

នៅ​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០២៤ វេលា​ម៉ោង​១៤​និង​២០​នាទី កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​ចម្រុះ​ក្រុមការងារ​ទំនាក់ទំនង​ព្រំដែន (BLO) បាន​បង្ក្រាប​ករណី​រក្សា​ទុក ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​០១​លេ​ី​ក នៅ​ចំណុច​ផ្លូវបែក​ជា​បួន ស្ថិត​ក្នុងភូមិ​កំពង់​ស្រឡៅ​មួយ ឃុំ​កំពង់​ស្រឡៅ​មួយ ស្រុក​ឆែប ខេត្តព្រះវិហារ​។ សមត្ថកិច្ច​យើង​ឃាត់ខ្លួន​ជនសង្ស័យ ០១​នាក់​(​ប្រុស​) មានឈ្មោះ​ដូច​ខាងក្រោម​៖
១. ឈ្មោះ ស៊ី កៃ ភេទ​ប្រុស អាយុ ៣០​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​កំពង់​សង្កែ ឃុំ​កំពង់​ស្រឡៅ​មួយ ស្រុក​ឆែប ខេត្តព្រះវិហារ​។
ដកហូត​វត្ថុ​តាង និង​សម្ភារ​រួម​មាន​៖
១-​ថ្នាំ​គ្រាប់​ពណ៌​ក្រហម​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(WY) ចំនួន ២០​គ្រាប់​,​ទម្ងន់​១,០៥​ក្រាម
២-​ម៉ូតូ ចំនួន ០១​គ្រឿង

៣-​រំសេវ​អាវុធ​កែ​ច្នៃ​គ្រាប់​ចំនួន ០១​កំប៉ុង
៤-​កាំបិត ចំនួន ០១​ដើម​។

នៅ​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០២៤ វេលា​ម៉ោង ១៥ និង ០០​នាទី កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​គូលែន (​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន និង​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ថ្មី​) និង​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ជាំ​ក្សាន្ត បាន​បង្ក្រាប​ករណី​រក្សា​ទុក ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅ​ចំណុច​ផ្លូវបំបែក​គូលែន​ស្ថិត​ក្នុងភូមិ​ថ្នល់​បែក ឃុំ​ថ្មី ស្រុក​គូលែន ខេត្តព្រះវិហារ​។ សមត្ថកិច្ច​យើង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៩​នាក់ មានឈ្មោះ​ដូច​ខាងក្រោម​៖

១-​ឈ្មោះ នី នួន ភេទ​ប្រុស អាយុ​១៩ ឆ្នាំ​ជនជាតិ​ខ្មែរ សញ្ជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ត្មាត​ប៉ើយ ឃុំ​ព្រីង​ធំ ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។
២-​ឈ្មោះ សា​រិ​ទ្ធ រតនៈ ភេទ​ប្រុស អាយុ​១៧ ឆ្នាំ ជនជាតិ​ខ្មែរ សញ្ជាតិ​ខ្មែរ មុខរបរ មិន​ពិតប្រាកដ រស់នៅ​ភូមិ​ឡឥដ្ឋ សង្កាត់​កំពង់​ប្រណាក ក្រុង​ព្រះ​វិហារ ខេត្តព្រះវិហារ​។
៣-​ឈ្មោះ ហ៊ុ​ល អ៊ុ​ន​តាក់ ភេទ​ប្រុស អាយុ​២៩ ឆ្នាំ​ជនជាតិ​ខ្មែរ សញ្ជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​បណ្តោះអាសន្ន​បន្ទប់​ជួល ស្ថិត​ក្នុងភូមិ​អណ្តូង​ពោធិ៍ សង្កាត់​កំពង់​ប្រណាក ក្រុង​ព្រះ​វិហារ ខេត្តព្រះវិហារ​។
៤-​ឈ្មោះ សៀង សៀ​ប ភេទ​ប្រុស អាយុ ១៥ ឆ្នាំ ជនជាតិ​ខ្មែរ សញ្ជាតិ​ខ្មែរ មុខរបរ មិន​ពិតប្រាកដ រស់នៅ​ភូមិ​ត្មាត​ប៉ើយ ឃុំ​ព្រីង​ធំ ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។
៥-​ឈ្មោះ ពេ​ង ប៉ា​រី ភេទ​ប្រុស អាយុ ១៩ ឆ្នាំ ជនជាតិ​ខ្មែរ សញ្ជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​សំឡាញ ឃុំ​ត្បែង​មួយ ស្រុក​សង្គម​ថ្មី ខេត្តព្រះវិហារ​។
៦-​ឈ្មោះ ជី ត្រក ភេទ​ប្រុស អាយុ ២១ ឆ្នាំ ជនជាតិ​ខ្មែរ សញ្ជាតិ​ខ្មែរ មុខរបរ មិន​ពិតប្រាកដ រស់នៅ​ភូមិ​ក្តី ឃុំ​រអាង ស្រុក​សង្គម​ថ្មី ខេត្តព្រះវិហារ​។
៧-​ឈ្មោះ ខេ​ង សុ​ភី​ន ភេទ​ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិ​ខ្មែរ សញ្ជាតិ​ខ្មែរ មុខរបរ មិន​ពិតប្រាកដ រស់នៅ​ភូមិ​ក្បាល​ខ្លា ឃុំ​ត្បែង​មួយ ស្រុក​សង្គម​ថ្មី ខេត្តព្រះវិហារ​។
៨-​ឈ្មោះ បុត្រ ស្រី​ហ៊ី​ម ភេទ​ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ​ខ្មែរ សញ្ជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ត្មាត​ប៉ើយ ឃុំ​ព្រីង​ធំ ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។
៩-​ឈ្មោះ ម៉ៅ សុ​ភឿ ភេទ​ប្រុស អាយុ ១៦ ឆ្នាំ ជនជាតិ​ខ្មែរ សញ្ជាតិ​ខ្មែរ មុខរបរ មិន​ពិតប្រាកដ រស់នៅ​ភូមិ​ក្បាល​ខ្លា ឃុំ​ត្បែង​មួយ ស្រុក​សង្គម​ថ្មី ខេត្តព្រះវិហារ​។

វត្ថុ​តាង​គ្រឿងញៀន​ចាប់​យក​៖
១-​មេ​តំ​ហ្វេ​តា​មីន​(ICE)​ទម្ងន់​១៣,៣៨​ក្រាម​(​ដប់​បី​ក្បៀស​សាមសិប​ប្រាំបី​ក្រាម​)​។
សម្ភារៈ និង​មធ្យោបាយ​ចាប់​យក​៖
១-​ម៉ូតូ​ចំនួន ០៣ គ្រឿង​។
២-​ទូរស័ព្ទ​ចំនួន ០៩ គ្រឿង​។
៣-​ជញ្ជីង​ថ្លឹង​គ្រឿងញៀន​ចំនួន ០១ គ្រឿង​។
៤-​សម្ភារ​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​។
បច្ចុប្បន្ន​វត្ថុ​តាង និង​ជនសង្ស័យ​ចំនួន ១១​នាក់ ត្រូវ​បាន​កម្លាំង​ជំនាញ​យើង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​សាលាដំបូង​ខេត្ត​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕

ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ