មុខសញ្ញារក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀនម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

0

កំពត​៖ ដោយ​បានការ​យកចិត្តទុកដាក់​និង​បញ្ជា​ណែនាំ​ពី​លោក​ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ ស្នងការ​នគរបាល​ខេត្តកំពត ក្នុង​ការ​បង្ក្រាប​បទល្មើស​ផ្សេង​ៗ នៅ​ថ្ងៃ​ពុធ ៦​កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០២៤ វេលា​ម៉ោង ២០ និង ៣០ នាទី កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្តកំពត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ទឹម សុភាព ស្នងការ​រង​ផែនការ​ងារ​ប្រឆាំង​គ្រឿងញៀន បាន​ធ្វើការ​ស៊ើបអង្កេត និង​ស្រាវជ្រាវ ដោយ​បាន​ដាក់​កម្លាំង​សមត្ថកិច្ច​ឃ្លាំមើល​ក៍​ប្រទះ​ឃើញ​ជនសង្ស័យ​កំពុង​យក​ថ្នាំ​ញៀន​មក​លក់ ក៍​បេ​ី​ក​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​ករណី ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន (​វិធានការ​ញុះញុង​) ចំនួន ០១​ករណី ស្ថិត​ក្នុងភូមិ​ទន្លេ​នាម ឃុំ​ចំប៉ី ស្រុក​អង្គរ​ជ័យ ខេត្តកំពត ។
ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ០១​នាក់ ៖

១/​ឈ្មោះ ចេ​ន លី​ហ៊ុ​ល ភេទ​ប្រុស អាយុ ២៧​ឆ្នាំ រស់នៅ​ភូមិ​តា​ព្រាម ឃុំ​តានី ស្រុក​អង្គរ​ជ័យ ខេត្តកំពត ។
-​ថ្នាំ​ញៀន ០២​កញ្ចប់ (១៣.៩៦ ក្រាម​)
-​ម៉ូតូ ០១​គ្រឿង
-​ទូរស័ព្ទ ០២​គ្រឿង

បច្ចុប្បន្ន​ជនសង្ស័យ​រួម​និង​វត្ថុ​តាង កម្លាំង​ជំនាញ​យើង​កំពុង​ចងក្រង​សំណុំរឿង បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ