លោតលើកទី១ នៅរស់!! ហើយទៅដល់ពេទ្យព្យាយាមលោតលើកទី២ រហូតដល់តែជោគជ័យ

0

ព្រះ​សីហ​នុ៖ កាលពី​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០២៤ វេលា​ម៉ោង​១២​និង​០០​នាទី​ថ្ងៃត្រង់ អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ បាន​ទទួល​ព័ត៌មាន​ថា​៖ មាន​ករណី​មនុស្ស​ប្រុស ០១​នាក់​ធ្លា​ក់​ពី​អាគារ មានរ​បួ​ស ត្រូវ​បាន​រថយន្ត​មន្ទីរពេទ្យ​ថុ​ង​ជិ ដឹក​យក​មក​សង្គ្រោះ នៅ​មន្ទីរ​ថុ​ង​ជិ ស្ថិត​នៅ​ក្រុម​១២ ភូមិ​០៤ សង្កាត់​លេខ​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ពេល​មក​ដល់​មន្ទីរពេទ្យ​ក្រុម​គ្រូពេទ្យ​បានអោយ​ជនរ​ង​គ្រោះ​សំរាក​នៅ​បន្ទប់​លេខ​#610 ជាន់​ទី​6 តែ​ម្នាក់ឯង ហើយ​សមត្ថកិច្ច​បាន​ដាក់​កំលាំង​សមត្ថកិច្ច​អង្គុយ​យាម​នៅ​ខាងក្រៅ​មាត់ទ្វារ​បន្ទប់ ដើម្បី​រង់ចាំ​សាកសួរ​ជ​ន​រង​គ្រោះ ក្នុងអំឡុងពេល​នៅ​មន្ទីរ ជន​រង​គ្រោះ​មិន​យល់ព្រម​អោយ​ក្រុម​គ្រូពេទ្យ ព្យាបាល​លាងរ​បួ​ស​ទេ​។

លុះដល់​ថ្ងៃ​ដដែល វេលា​ម៉ោង​ប្រហែល​១៩​និង​៥០​នាទី​យប់​មាន​ជនជាតិ ចិន​០១​នាក់ ឈ្មោះ Chen Xiao Qiang ភេទ ប្រុស ប្រាប់​ថា​មិត្តភក្តិ ជនរ​ង​គ្រោះ មក​ដល់​បន្ទប់​សំរាក​របស់​ជនរ​ង​គ្រោះ ហើយ​ពេល​នោះ​មាន​គ្រូពេទ្យ​ចូល​ទៅ​លាងរ​បួ​ស ប៉ុន្តែ​ជន​រង​គ្រោះ​មិន​ព្រមអោយ​លាងរ​បួ​ស​ទេ និង​សូ​ម្បី​តែ​ឈ្មោះ Chen Xiao Qiang បាន​និយាយ​លួងលោម​យ៉ាងណា ក៏​មិន​ព្រម​ស្តាប់ ទើប​ឈ្មោះ Chen Xiao Qiang បាន​ដើរ​ចេញ​មក​ក្រៅ​អង្គុយ​លេង​ជាមួយ​សមត្ថកិច្ច​វិ។ បន្តិច​ក្រោយមក​សមត្ថកិច្ច​ដែល​យាមកាម​នៅ​ទីនោះ​បាន​ចូល​ទៅ​ក្នុង​បន្ទប់​មើល​ជន​រង​គ្រោះ​ស្រាប់តែ​មិនឃើញ​នៅ​លើ​គ្រែ និង​ឃើញ​បង្អួច​បើកចំហរ​ចោល រួច​អឺត​មើលទៅ​ក្រោម​ឃើញ​ជន​រង​គ្រោះ​នៅ​ដេក​លើ​ដី​មាន​ស្មៅ ខាងក្រោម ទើប​នាំ​គ្នា​ផ្អើល​ឆោ​ល​ឡោ​តែ​ម្តង​។

​ជន​រង​គ្រោះឈ្មោះ KE YITAO ភេទ​ប្រុស សញ្ជាតិ​ចិន ​មុន​របរ បុគ្គលិក​ជំនាញ​កំ​ព្យូ​ទ័​រ ។​​ ឆ្លង​តាម​ការ​ពិនិត្យ​កោសល្យ​ពី​ការិយាល័យ​នគរបាល​បច្ចេកទេស​វិទ្យាសាស្ត្រ បាន​សន្និដ្ឋាន​ថាជនរ​​ង​គ្រោះ​ស្លា​ប់​ដោយសារ “​លោ​ត​ពីលើ​ទី​ខ្ពស់​បណ្ដាល​អោយ​បែ​កស​រី​រា​ង្គ​ខាងក្នុង​ធ្ង​ន់​ធ្ង​រ ស្លា​ប់​…”​។ បច្ចុប្បន្ន​សព​ត្រូវ​បាន​រក្សា​ទុក​បណ្ដោះអាសន្ន​នៅ​សាល​តម្កល់​ស​ព នៃ​មន្ទី​ពេទ្យ​បង្អែក​ខេត្ត​ព្រះ​សីហ​នុ ៕

ប្រភព៖ ឡេង ប៊ុននី LENG BUNNY