សមត្ថកិច្ចចុះបង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់

0

កំពត​៖ ដោយ​បានការ​យកចិត្តទុកដាក់ និង​បញ្ជា​ណែនាំ​យ៉ាង​ម៉ឹង​ម៉ាត់ ពី​លោក​ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ទ ស្នងការ​នគរបាល​ខេត្តកំពត ក្នុង​ការ​បង្ក្រាប នូវ​រាល់​បទល្មើស​ផ្សេង​ៗ នៅ​ថ្ងៃ​អង្គារ ៥​កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០២៤ វេលា​ម៉ោង ១៥ និង ៣០ នាទី កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្តកំពត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ទឹម សុភាព ស្នងការ​រង​ផែនការ​ងារ​ប្រឆាំង​គ្រឿងញៀន បាន​ធ្វើការ​ស៊ើបអង្កេត និង​ស្រាវជ្រាវ ដោយ​បាន​ដាក់​កម្លាំង​សមត្ថកិច្ច​ឃ្លាំមើល​ក៍​ប្រទះ​ឃើញ​ជនសង្ស័យ​កំពុង​យក​ថ្នាំ​ញៀន​មក​លក់ ក៍​បេ​ី​ក​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​ករណី ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន (​វិធានការ​ញុះញុង​) ចំនួន ០១​ករណី ស្ថិត​នៅ​ភូមិ​កំពង់​កណ្តាល ឃុំ​ជុំ​គ្រៀង ស្រុក​ទឹកឈូ ខេត្តកំពត​។
កម្លាំង​យើង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០២​នាក់

១/​ឈ្មោះ លី តៅ​ហ៊ ហៅ ចាវ ភេទ​ប្រុស អាយុ ២៩​ឆ្នាំ រស់នៅ​ភូមិ​សុវណ្ណ​សាគរ សង្កាត់​កំពង់​កណ្តាល ក្រុង​កំពត ខេត្តកំពត ។
-​ថ្នាំ​ញៀន ០១​កញ្ចប់ (១.៧១ ក្រាម​)
-​ម៉ូតូ ០១​គ្រឿង
-​ទូរស័ព្ទ​ដៃ ០១​គ្រឿង
២/​ឈ្មោះ សៀ​ក ស្រី​លាក់ ភេទ​ស្រី អាយុ ២១​ឆ្នាំ រស់នៅ​ភូមិ​១​ឧសភា សង្កាត់​កំពង់​កណ្តាល ក្រុង​កំពត ខេត្តកំពត ។
-​ថ្នាំ​ញៀន ០១​កញ្ចប់ (០.៤១ ក្រាម​)

តាម​ចម្លើយ​ជនសង្ស័យ​ខាងលើ​ឈ្មោះ លី តៅ​ហ៊ ហៅ ចាវ វេលា​ម៉ោង ១៦ និង ៣០​នាទី កម្លាំង​សមត្ថកិច្ច​យើង​បាន​បន្ត​ឃាត់ខ្លួន​ជនសង្ស័យ​ដែល​ជា​បក្ខពួក​ជួញដូរ​ថ្នាំ​ញៀន ស្ថិត​នៅ​ភូមិ​ម៉ាក់​ប្រាង្គ ឃុំ​ម៉ាក់​ប្រាង្គ ស្រុក​ទឹកឈូ ខេត្តកំពត ចំនួន ០១​នាក់​ថែម​ទៀត
១/​ឈ្មោះ ស៊ូ ម៉ាត់​លី ហៅ ដា ភេទ​ប្រុស អាយុ ៤៤​ឆ្នាំ រស់នៅ​ភូមិ​ម៉ាក់​ប្រាង្គ ឃុំ​ម៉ាក់​ប្រាង្គ ស្រុក​ទឹកឈូ ខេត្តកំពត ។
-​ថ្នាំ​ញៀន ០១​កញ្ចប់ (២.៤៥ ក្រាម​)
-​ម៉ូតូ ០១​គ្រឿង
-​ទូរស័ព្ទ​ដៃ ០១​គ្រឿង

ករណី​ខាងលើ​សមត្ថកិច្ច​យើង ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ០៣ នាក់ ស្រី ០១​នាក់ និង​ដកហូត​វត្ថុ​តាង​រួម​មាន​៖
-​ម្សៅ​ក្រាម​ព​ណ៍​ស​ថ្លា​សង្ស័យ​ជា​ថ្នាំ​ញៀន​ចំនួន ៣​កញ្ចប់ ទម្ងន់ ៤.៥៧​ក្រាម (​ថ្លឹង​ទាំង​ថង់​ប្លា​ស្ទិ​ច​)
-​ទូរស័ព្ទ​ដៃ ០២​គ្រឿង
-​ម៉ូតូ ០១​គ្រឿង
បច្ចុប្បន្ន​ជនសង្ស័យ​រួម​និង​វត្ថុ​តាង កម្លាំង​ជំនាញ​យើង​កំពុង​ចងក្រង​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ