ភ្នំពេញ៖ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ ម៉ោង ០១:៣០នាទីរំលងអធ្រាត្រ កម្លាំងល្បាតផ្នែកជំនាញខណ្ឌ-កម្លាំងសហប៉ុស្តិ៍ បានធ្វើការល្បាតទប់ស្កាត់បទល្មើស និងត្រួតពិនិត្យទៅលើក្រុមក្មេងស្ទាវដែលប្រមូលផ្តុំគ្នា និងធ្វើការត្រួតពិនិត្យរកអាវុធខុសច្បាប់ផ្សេងៗជាលទ្ធផលពុំមានឃើញអ្វី កម្លាំងយើងក៏បានអប់រំណែនាំពួកគាត់ឲ្យរំសាយការជួបជុំ និងអនុញ្ញាតអោយពួកគាត់ត្រឡប់ទៅគេហដ្ឋានរៀងៗខ្លួនវិញ ៕

