ស្វាយរៀង៖ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៤ ដោយមានការចង្អុលបង្ហាញពីលោកវរសេនីយ៍ឯក ឡឹក ចំរើន មេបញ្ជាការស្តីទី កងរាជអាវុធហត្ថខេត្តស្វាយរៀង បានបញ្ជាឱ្យកម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស សហការជាមួយកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុករមាសហែក ដឹកនាំដោយលោក វរសេនីយ៍ទោ សៅ ផល្លី ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្ត និងដោយមានការសម្របសម្រួលនីតិវិធីពីឯកឧត្ដម ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង កម្លាំងបានចុះបង្ក្រាបករណីរក្សាទុកជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅចំណុចភូមិចន្ត្រី ឃុំចន្ត្រី ស្រុករមាសហែក ខេត្តស្វាយរៀង ឃាត់ខ្លួនជនសង្ស័យចំនួន ០៤ នាក់ និង ចាប់យកវត្ថុតាងមួយចំនួន។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តស្វាយរៀង៕
ប្រភព៖ GRK News