ព្រះវិហារ៖ នៅវេលាម៉ោង១៦ម៉០០នាទី ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចភូមិប្រធាតុ ឃុំចំរើន ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ដោយមានការចង្អុលបង្ហាញពីរ លោក ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសង្គមថ្មី ចំនួន០៧នាក់ រថយន្ត០១គ្រឿង ម៉ូតូ០៣គ្រឿង ដឹកនាំដោយ លោក អនុសេនីយ៍ឯក ស្រី វណ្ណនី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកសង្គមថ្មីបានបង្ក្រាបជាក់ស្តែង១លើក ពាក់ព័ន្ធករណីរក្សាទុក ឬជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់។
ក្នុងនោះឃាត់ខ្លួនជនសង្ស័យ ២នាក់មានឈ្មោះ អែក សំណាង ភេទប្រុស អាយុ៤០ឆ្នាំ មុខរបជាងសិប្បកម្ម រស់នៅភូមិប្រធាតុ ឃុំចំរើន ស្រុកសង្គមថ្មី ខេត្តព្រះវិហារ និងឈ្មោះ មុី សើម ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ:បើកបរត្រាក់ទ័រ រស់នៅភូមិសុច ឃុំស្ដៅ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។ សម្រាប់វត្ថុតាងដកហូតបានរួមមាន ម្ស៉ៅក្រាមសថ្លា ចំនួន០៣កញ្ចប់, ម៉ូតូចំនួន០១គ្រឿង, ទូរស័ព្ទចំនួន០២គ្រឿង, ដែកកេះចំនួន០៨ និងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងយកមកទីបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារដើម្បីបំពេញនីតិវិធី៕
ប្រភព៖ មូលដ្ឋានកងរាជអាវុធហត្ថ ស្រុកសង្គមថ្មី