សមត្ថកិច្ចបង្ហាញមុខជនសង្ស័យ ២៤នាក់ ក្នុងករណីចំនួន ៤ផ្សេងគ្នា

0

ភ្នំពេញ៖ ដោយ​មានការ​អនុញ្ញាត​ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី​០៧ ខែមិថុនា ឆ្នាំ​២០២៤ លោក​វរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន បង្ហាញ​មុខសញ្ញា​ជនសង្ស័យ​សរុប​២៤​នាក់ ដែល​បាន​ប្រព្រឹត្ត​បទល្មើស​រួម​មាន​៖

១.​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន ដោយ​ខុសច្បាប់ ឃាត់​ជនសង្ស័យ​១០​នាក់ បង្ក្រាប​ដោយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ និង​ដកហូត​វត្ថុ​តាង​គ្រឿងញៀន​មេ​តំ​ហ្វេ​តា​មីន​ទឹកកក​ចំនួន​ជិត​៣​គីឡូក្រាម និង​គ្រឿងញៀន​មេ​តំ​ហ្វេ​តា​មីន​WY១៧៤​គ្រាប់​។

២.​ករណី​បង្ក្រាប​ក្មេង​ទំនើង​១០​នាក់ ក្រុម​មាន់ទឹក​MT និង​ក្រុម​កា​កាប BBK ពី​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​និង​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ប្រព្រឹត្ត​នៅ​សង្កាត់​បឹង​កេងកង​៣ ខណ្ឌ​បឹង​កេង និង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ បង្ក្រាប​ដោយ​កម្លាំង​ព្រហ្មទណ្ឌ​កម្រិត​ស្រាល និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​បឹង​កេងកង​។

៣.​ករណី​កាន់កាប់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត (​កាំបិត​កែ​ច្នៃ ) ឃាត់ខ្លួន​ក្មេង​ទំនើង​០៣​នាក់ បង្ក្រាប​ដោយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ​។

៤.​ករណី​ជួញដូរ​គ្រឿងញៀន ដោយ​ខុសច្បាប់ និង​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ឃាត់ខ្លួន​ជនសង្ស័យ​០១​នាក់ និង​វត្ថុ​តាង​គ្រឿងញៀន​០៦​កញ្ចប់​តូច បង្ក្រាប​ដោយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ប្ញ​ស្សី​កែវ​។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​ចាប់​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​ផ្លូវច្បាប់​៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ