ស្ត្រីជនជាតិឥណ្ឌូនេស៊ីម្នាក់របួសធ្ងន់ ក្រោយត្រូវចោរឆក់អោយធ្លាក់ពីម៉ូតូ

0

ព្រះ​សីហ​នុ​៖ នេះបើយោងតាម​សេចក្តីរាយការណ៍​ពី​ពលរដ្ឋ​បានអោយដឹងថា ស្ត្រី​ជនជាតិ​ឥណ្ឌូ​នេ​សុ​ី​ម្នាក់ បាន​រងរ​បួ​ស​ធ្ងន់ បន្ទាប់​ពី​ត្រូវ​ចោ​​រ​ឆ​​ក់ ដែលបណ្តាល​ឲ្យ​ជនរ​​ង​គ្រោះ​បានធ្លាក់​ពីលើ​ម៉ូតូ នៅ​វេលា​ម៉ោងជាង ៧​យប់ ថ្ងៃ​ទី​០៦ ខែមិថុនា ឆ្នាំ​២០២៤ នៅ​ផ្លូវ​៤០​ម៉ែត្រ ក្នុង​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​៕

បច្ចុប្បន្ន​ជនរ​ង​គ្រោះ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យ​បង្អែក​ខេត្ត មក​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​៕

ប្រភព៖ ឡេង ប៊ុននី LENG BUNNY