បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តតាកែវ ប្រកាសស្វែងរកម្ចាស់ម៉ូតូទាំង ៥គ្រឿងនេះ

0

តាកែវ៖ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តតាកែវ សូម​ជម្រាប​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន​បាត់​ម៉ូតូ កន្លង​មក អញ្ជើញ​មក​ធ្វើការ​ទំនាក់ទំនង​ជាមួយ​បញ្ជាការដ្ឋាន​កង​រាជ​អាវុធ​ខេត្ត​(​លេខ​ទូរស័ព្ទ 0714517777) ដោយ​ភ្ជាប់​មក​ជាមួយ​នូវ ឯកសារ​ពាក់ព័ន្ធ​៕

* ម៉ូតូ​រួម​មាន​៖
១.​ម៉ូតូ​ម៉ាក​ហុងដា C125 ពណ៌​ខ្មៅ ស្លាក​លេខ​កំពត 1E 0418
២.​ម៉ូតូ​ហុងដា C125 ពណ៌​ខ្មៅ ស្លាក​លេខ​តាកែវ 1AA 7212
៣.​ម៉ូតូ​ម៉ាក​ហុងដា C125 ពណ៌​ខ្មៅ ស្លាក​លេខ​ព្រះ​វិហារ 1E 3770
៤.​ម៉ូតូ​ម៉ាក​ហុងដា C125 ពណ៌​ខ្មៅ ស្លាក​លេខ តាកែវ 1AB 6385
៥.​ម៉ូតូ​ម៉ាក​ហុងដា C125 ពណ៌​ខ្មៅ ស្លាក​លេខ តាកែវ 1V 4011​។

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជាខេត្តតាកែវ