ឃាត់ខ្លួនជនសង្ស័យ០៦នាក់ ក្នុងចំណោមបក្ខពួក០៨នាក់ ពាក់ព័ន្ធករណីហិង្សាធ្វេីអោយខូចខាតដោយចេតនា

0

ពោធិ៍សាត់៖ នៅ​ថ្ងៃ​ទី​០៣ ខែមិថុនា ឆ្នាំ​២០២៤ វេលា​ម៉ោង​១:៣៥​នាទី​រំលង​អា​ធ្រា​ត មាន​ករណី​ហិង្សា​ធ្វេ​ី​អោយ​ខូចខាត​ដោយ​ចេតនា​០១​ករណី នៅ​ចំណុច​លេ​ី​ផ្លូវ​កៅស៊ូ ស្ថិត​នៅ​ភូមិ​អូរ​បា​ក្រង​លេ​ី សង្កាត់​បន្ទាយ​ដី ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់ បង្ក​ឡេ​ី​ង​ដោយ​ក្រុម​ក្មេង​ទំនេ​ី​ង​១​ក្រុម ជិះ​ម៉ូតូ​ចំនួន​០៣​គ្រឿង មាន​គ្នា​ចំនួន​០៨​នាក់ បាន​ធ្វេ​ី​សកម្មភាព​យក​ដុំ​វាយ​និង​គប់​ទៅ​លេ​ី​ម៉ូតូ​០១​គ្រឿង ម៉ាក​ហុងដា ព​ណ៍​ស គ្មាន​លេខ បណ្តាល​អោយ​ខូចខាត​ចំ​ក្បាល​ម៉ូតូ​និង​ដាច់​កាត់​តា​ប៊ូ​ក្រោយ របស់​ជន​រង​គ្រោះ​ឈ្មោះ កែប ខាវ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​ធ្វេ​ី​ស្រែ រស់នៅ​ភូមិ​អូរ​ស្តៅ សង្កាត់​ស្វាយ​អាត់ ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។

លុះ​ព្រឹក​ឡេ​ី​ង​ជន​រង​គ្រោះ​បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ពោធិ៍សាត់ នៅ​វេលា​ម៉ោង​៩:១៥​នាទី ថ្ងៃ​.​ខែ​.​ឆ្នាំ​ដ​ដែរ ទទួល​បាន​ភ្លាម​ៗ លោក​វរសេនីយ៍ឯក កែវ សា​រិ អធិការ​នគរបាល​ក្រុង​ពោធិ៍សាត់ បាន​ចេញ​បទបញ្ជា​អោយ​កម្លាំង​ជំនាញ សហការ​ជាមួយ​កម្លាំង​អន្តរាគមន៍ និង​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល ចុះ​ស្រាវជ្រាវ​និង​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៦​នាក់ និង​ម៉ូតូ​ចំនួន​០៣​គ្រឿង មានឈ្មោះ​ដូច​ខាងក្រោម​៖

១.​ឈ្មោះ ឆែម វ៉ា​វិត ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​កោះ សង្កាត់​លលកស ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់​។
២.​ឈ្មោះ ម៉​ម ប៊ុ​ន​សេង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​ជាង​ភ្លេ​ី​ង រស់នៅ​ភូមិ​ព្រែក​ត្នោត សង្កាត់​រលាប ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់​។
៣.​ឈ្មោះ កៅ វាសនា ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មុខរបរ​ជាង​ភ្លេ​ី​ង រស់នៅ​ភូមិ​ប្រឡាយ​ធំ ឃុំ​វាល ស្រុក​កណ្ដៀង ខេត្តពោធិ៍សាត់​។
៤.​ឈ្មោះ មុំ ភា​រ៉ាត់ ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​នៅផ្ទះ រស់នៅ​ភូមិ​ស្វាយ​អាត់ សង្កាត់​ស្វាយ​អាត់ ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់​។
៥.​ឈ្មោះ ប៊ុត វឌ្ឍន​:​បញ្ញា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិក​ញ​ជេ​ី​របាយ​ដាច ឃុំ​វាល ស្រុក​កណ្ដៀង ខេត្តពោធិ៍សាត់​។
៦.​ឈ្មោះ ម៉ាត់ គី​រី​ន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​កំពង់​ឡ ឃុំ​កំពង់​ពោធិ៍ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។ ខណៈ​ជនសង្ស័យ​កំពុង​រត់គេច​ខ្លួន​ចំនួន​០២​នាក់​។

បច្ចុប្បន្ន​ជនសង្ស័យ សមត្ថកិច្ច​ឃាត់​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ពោធិ៍សាត់ ដេ​ី​ម្បី​ចាត់ការ​តាម​និ​តិ​វិធី​៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់