អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យប្រុសស្រី ០៦នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!

0

ភ្នំពេញ៖ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចុះ​បង្ក្រាប និង​ឃាត់ខ្លួន ជនសង្ស័យ​ចំនួន​០៦​នាក់ ជា​បន្តបន្ទាប់ ពាក់ព័ន្ធ​ករណី ជួញដូរ រក្សា​ទុក និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​។ ប្រតិបត្តិការ​នេះ​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​៣១ ខែឧសភា និង ទី​០១ ខែមិថុនា ឆ្នាំ​២០២៤ នៅ​ចំណុច​លើ​ផ្លូវ​បេតុង ភូមិ​ទ្រា សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ និង​បន្ទប់​លេខ​១១ ផ្ទះសំណាក់​ដំរី​ឆ្លាត ភូមិ​ទ្រា សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ខណ្ឌមានជ័យ និង​បន្ទប់​ជួល​លេខ S05B ជាន់​ទី​៤ ផ្លូវ​បេតុង ភូមិ​អ័​រ​គី​ដេ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ និង​មុខ​បន្ទប់​ជួល ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ និង​ផ្ទះ​ជួល​លេខ​៣៦c ភូមិ​៣ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។ វត្ថុ​តាង​ចាប់​យក​រួម​មាន ៖ ក្រាម​ស​ថ្លា​, ម្សៅ​កញ្ចប់​ម៉ាក Grape fruit tea, ម្សៅ​កញ្ចប់​រូប​ផ្លែ​ត្របែក និង​ម្សៅ​កញ្ចប់​ពណ៌​ខ្មៅ (​សង្ស័យ​ជា​សារធាតុ​ញៀន​) សរុប​ទាំងអស់​ចំនួន ១០៦​កញ្ចប់ តូច​ធំ​, ជញ្ជីង​ថ្លឹង​០១​គ្រឿង​, ថង់​សម្រាប់​ច្រក​គ្រឿងញៀន រួម​នឹង​សម្ភារ​មួយ​ចំនួន​ទៀត​។

ជនសង្ស័យ​ទាំង​០៦​នាក់ រួម​មាន ៖ ១-​ឈ្មោះ ម៉​ង់ រិ​ទ្ធី ហៅ​ធី ភេទ​ប្រុស អាយុ​៣១​ឆ្នាំ​, ២-​ឈ្មោះ ហម ចាន់​លាភ ហៅ​យ៉ា ភេទ​ស្រី អាយុ​៣២​ឆ្នាំ​, ៣-​ឈ្មោះ សយ សោ​ភ័​ណ្ឌ ហៅ​ប៊ី ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ​, ៤-​ឈ្មោះ សុខ រ​ដ្ឋា ហៅ​ល្វា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ​, ៥-​ឈ្មោះ គា សុ​ថា​ត់ ហៅ​ថា​ច់ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​, ៦-​ឈ្មោះ លឹ​ម កុយ ហៅ​មាន់ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ​។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​០៦​នាក់ រួម​នឹង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កសាង​សុំ​ណុំ​រឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ធ្វើការ​ផ្តន្ទាទោស​តាម​ច្បាប់​៕

ប្រភព៖ Phnom Penh Gendarmerie