ភ្នំពេញ៖ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលវាលស្បូវ បានឃាត់ខ្លួនជនសង្ស័យ០១នាក់ ពាក់ព័ន្ធនឹងករណីលួចមានស្ថានទម្ងន់ទោស ដោយសារការកាប់គាស់ទម្លុះទម្លាយ (ប្រើកាំបិតប៉័ងតោ កាត់របងលួសសំណាញ់ លួចម៉ូតូ)។ វត្ថុតាង៖
-កាំបិទប័ុងតោចំនួន០១
-ម៉ូតូសេ១០០ កូរ៉េ ចំនួន០១គ្រឿង
-ជនសង្ស័យឈ្មោះ មាស សំណាងដេវិត ភេទ ប្រុស អាយុ ១៩ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិស្វាយតាអុក សង្កាត់វាលស្បូវ។
-លទ្ធផលតេស្តិ៍ទឹកនោមជនសង្ស័យ ៖ វិជ្ជមាន (មានសារធាតុញៀន)។
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលវាលស្បូវ ដើម្បីសាកសួរបន្តនីតិវិធី៕
ប្រភព៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានភ្នំពេញ