សមត្ថកិច្ច​ត្រួតពិនិត្យ​តាម​ដងផ្លូវ​ បង្ក្រាប​បាន​ករណី​ ប្រើប្រាស់​គ្រឿងញៀន​០៦​នាក់

0

បាត់ដំបង​ ៖​ កាលពី​ថ្ងៃ​ទី​០១​ ខែមិថុនា​ ឆ្នាំ​២០២៤​ វេលា​ម៉ោង​០៩​និង​២៥​នាទី​ នៅ​ចំ​ ណុ​ច​ភូមិ​ដូង​ ឃុំ​បឹង​រាំង​ ស្រុក​កំ​រៀង​ ខេត្តបាត់ដំបង​ ដោយ​អនុវត្ត​តាម​យោបល់​ដឹកនាំ​របស់​លោក​ឧត្តមសេនីយ៍ទោ​ សាត​ គឹ​ម​សាន​ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ រួម​នឹង​យោបល់​របស់​លោក​វរសេនីយ៍ឯក​ សុខ​ និមល​ ស្នងការ​រង​ផែនការ​ងារ​ប្រឆាំង​គ្រឿងញៀន​ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តបាត់ដំបង​ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ​ ប៉ាន​ ចាន់​រិ​ទ្ធ​ នាយការិយាល័យ​នគរបាល​ ប្រឆាំង​គ្រឿង​ បាន​ចុះ​ត្រួតពិនិត្យ​តាម​ដងផ្លូវ​ បង្ក្រាប​បាន​ករណី​ ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ ០១​ករណី​ ក្នុង​បទល្មើស​ជាក់ស្តែង​ ។​

​ក្នុង​កិច្ច​ប្រតិបត្តិការ​នេះ​ សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ ០៦​នាក់​ មានឈ្មោះ​ដូច​ខាងក្រោម​៖
១.​ឈ្មោះ​ ម៉ា​ន​ ស៊ី​ម៉ូ​ន​ ភេទ​ប្រុស​ អាយុធ​៧​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​អូរ​ជា​លើ​ ឃុំ​បឹង​រាំង​ ស្រុក​កំ​រៀង​ ខេត្តបាត់ដំបង​ ។​
២.​ឈ្មោះ​ ពុំ​ ផានិត​ ភេទ​ប្រុស​ អាយុ​៣៤​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ដូង​ ឃុំ​បឹង​រាំង​ ស្រុក​កំ​រៀង​ ខេត្តបាត់ដំបង​ ។​
៣.​ឈ្មោះ​ សាន់​ គាន់​ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ដូង​ ឃុំ​បឹង​រាំង​ ស្រុក​កំ​រៀង​ ខេត្តបាត់ដំបង​ ។​
៤.​ឈ្មោះ​ ខិ​ គឹ​ម​លី​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ដូង​ ឃុំ​បឹង​រាំង​ ស្រុក​កំ​រៀង​ ខេត្តបាត់ដំបង​ ។​
៥.​ឈ្មោះ​ ឌី​ ម៉េ​ង​ឡុ​ង​ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​អូរ​ចម្លង​ ឃុំ​តា​សែន​ ស្រុក​កំ​រៀង​ ខេត្តបាត់ដំបង​ ។​
៦.​ឈ្មោះ​ ខូច​ ភិ​រម្យ​ ហៅ​ស្មាច់​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ច្រនៀង​ផ្អែម​ ឃុំ​ប្រាំបី​មុំ​ ស្រុក​ត្រែង​ ខេត្តតាកែវ​ ។​

​វត្ថុ​តាង​ចាប់​យក​បាន​រួម​មាន​ ៖​  ទូរស័ព្ទ​ដៃ​ចំនួន​ ០៣​គ្រឿង​,​ ម៉ូតូ​ចំនួន​ ០៤​គ្រឿង​,​ រថយន្ត​ចំនួន​ ០១​គ្រឿង​ ម៉ាក​ SSANG​ YONG​ ISTANA​ ពណ៌​ស​ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​ 2J-6079​ ។​

​បច្ចុប្បន្ន​ សមត្ថកិច្ច​ជំនាញ​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ ខាងលើ​ទៅ​សាលាដំបូង​ខេត្តបាត់ដំបង​ ដើម្បី​អនុវត្ត​បន្ត​តាម​នីតិវិធី​៕​