​ឃាត់​ខ្លួ​ន​មុខសញ្ញា​រក្សា​ទុក​ចែកចាយ​គ្រឿងញៀន​ខុសច្បាប់​ ០២​នាក់

0

បាត់ដំបង​៖​ នៅ​ថ្ងៃ​ទី​០១​ ខែមិថុនា​ ឆ្នាំ​២០២៤​ វេលា​ម៉ោង​១៦​និង​៣០​នាទី​ នៅ​ចំណុច​ភូមិ​អូរ​ថ្មី​ ឃុំ​ពេជ្រ​ចិន្ដា​ ស្រុក​ភ្នំព្រឹក​ ខេត្តបាត់ដំបង​ កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ រួម​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំព្រឹក​ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ​ ហេង​ បារាំង​ អធិការ​នគរបាល​ស្រុក​ភ្នំព្រឹក​ បាន​ចុះ​ប្រតិបត្តិការ​ បង្ក្រាប​បាន​ករណី​ ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ ០១​ករណី​ ក្នុង​បទល្មើស​ជាក់ស្តែង​ ។​

​ក្នុង​កិច្ច​ប្រតិបត្តិការ​នេះ​ សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​០២​នាក់​ ១.​ឈ្មោះ​ ផុ​ន​ ផា​នី​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ស្នួល​ ឃុំ​ពេជ្រ​ចិន្ដា​ ស្រុក​ភ្នំព្រឹក​ ខេត្តបាត់ដំបង​ និង​២.​ឈ្មោះ​ ចិន​ ស៊ូ​មុ​ី​ ភេទ​ស្រី​ អាយុ​២៥​ឆ្នាំ​ រស់នៅ​សង្កាត់​អូរ​ចា​ ក្រុង​បាត់ដំបង​ ខេត្តបាត់ដំបង​ ។​

​វត្ថុ​តាង​ចាប់​យក​បាន​រួម​មាន​៖​
-​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ (​ម៉ា​ទឹកកក​ ICE)​ ចំនួន​ ០៥​ថង់​ ។​
-​ទូរស័ព្ទ​ដៃ​ចំនួន​ ០១​គ្រឿង​
-​សម្ភារៈ​សម្រាប​ប្រើប្រាស់​និង​វេច​ខ្ចប់​គ្រឿងញៀន​មួយ​ចំនួន​ ។​

​ បច្ចុប្បន្ន​ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំព្រឹក​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​ខេត្ត​ ដើម្បី​ចាត់វិធានការ​តាម​នីតិវិធី​៕​