ព្រះវិហារ ៖ កាលពីថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២៤ កម្លាំងប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត បានបង្ក្រាបករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យ១០នាក់ ស្ថិតនៅចំណុចផ្លូវគ្រួសក្រហម ស្ថិតក្នុងភូមិគោក ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ជនសង្ស័យទាំង១០នាក់(ប្រុស) រួមមានឈ្មោះ ៖
១/ឈ្មោះ វ៉ាន់ ម៉េងលី ភេទប្រុស អាយុ ២១ ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ កសិករ រស់នៅភូមិជាំក្សាន្ត ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
២/ឈ្មោះ សី ពៅ ភេទប្រុស អាយុ ២២ ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ កសិករ រស់នៅភូមិរលំថ្ម ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
៣/ឈ្មោះ ហេន សុហៀ ភេទប្រុស អាយុ ២១ ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិរលំថ្ម ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ(គ)។
៤/ឈ្មោះ ជា ជឿន ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ កសិករ រស់នៅភូមិស្រអែមជើង ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
៥/ឈ្មោះ ទឹង សេងឈុន ភេទប្រុស អាយុ ២៤ ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិស្រអែមជើង ឃុំស្រអែមស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
៦/ឈ្មោះ ប៉ូ ភេទប្រុស អាយុ ៤១ ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិស្រអែមខាងជើង ឃុំស្រអែម ស្រុកជាំក្សាន្តខេត្តព្រះវិហារ។
៧/ឈ្មោះ រិន វ៉ាន់ដា ភេទប្រុសអាយុ ២៤ ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ ជាងសិប្បកម្ម រស់នៅភូមិស្រអែមជើង ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
៨/ឈ្មោះ ឡុង ប្រុស ភេទប្រុស អាយុ ២៨ ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ ជាងកាត់សក់ រស់នៅភូមិស្រអែមត្បូង ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
៩/ឈ្មោះ ឆាយ ពិសិទ្ធ ភេទប្រុស អាយុ ១៩ ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិស្រអែមខាងត្បូង ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
១០/ឈ្មោះ លីម ម៉េស៊ាង ភេទប្រុស អាយុ ២១ ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិជាំក្សាន្ត ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
វត្ថុតាងចាប់យក ៖ ១/គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE) ទម្ងន់ ៣១,៥ក្រាម (សាមសិបមួយក្បៀសប្រាំក្រាម)។
សម្ភារចាប់យក ៖ ១/ម៉ូតូចំនួន០៥គ្រឿង, ២/ទូរស័ព្ទចំនួន០៧គ្រឿង, ៣/ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០១គ្រឿង, ៤/អាវុធកែច្នៃចំនួន០១ដើម, ៥/សម្ភារវេចខ្ចប់ និងប្រើប្រាស់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្ន ជនសង្ស័យទាំង១០នាក់ និងវត្ថុតាងត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជួនទៅអយ្យការសាលាដំបូងខេត្តចាត់ការបន្តតាមនីតិវិធីច្បាប់៕