សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចាត់ក្រុមគ្រូពេទ្យជំនាញជួយព្យាបាលជំងឺរលាកសួតធ្ងន់ធ្ងររបស់តារាកំប្លែងម្នាក់

0

ភ្នំពេញ៖ ដោយ​ក្តី​មេត្តាករុណា​ប្រកបដោយ​ធម៌​សប្បុរស​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត និង​លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី​, លោក​ទាំង​ទ្វេ បាន​ចាត់​ក្រុម​គ្រូពេទ្យ​ឯកទេស​របស់​សមាគម​គ្រូពេទ្យ​យុវជន​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ (TYDA) នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន ព្រះ​កុសុម​: ជួយ​ព្យាបាល​លោក ធន ឆាង ហៅ​នាយ​ឆាង ជាតា​រា​កំប្លែង អាយុ ២៣​ឆ្នាំ ដែល​មាន​អាកា​រៈ​ហត់​ពិបាក​ដកដង្ហើម ព្រោះ​មាន​ជំងឺ​រលាក​សួត​ធ្ងន់ធ្ងរ ។

ក្រោយ​ទទួល​បានការ​ព្យាបាល​យ៉ាង​យកចិត្ត​ពី​សំណាក់​ក្រុម​គ្រូពេទ្យ អាការ​ជំងឺ​មាន​ភាព​ប្រសើរ​ទ្បើ​ង​លំដាប់ រហូត​ផុត​ដំណាក់កាល​គ្រោះថ្នាក់ ហើយ​បច្ចុប្បន្ន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ត្រលប់​ទៅ​ផ្ទះ​វិញ​ជាមួយ​អារម្មណ៍​សប្បាយ​រីករាយ និង​គោរព​ដឹងគុណ សម្តេច​ធិ​បតី និង​លោក​ជំទាវ​បណ្ឌិត ជា​អនេក ។

ការ​ចំណាយ​ទាំងអស់ ត្រូវ​បាន​ឧបត្ថម្ភ​ទំនុកបម្រុង​ដោយ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត និង​លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ព្រមទាំង​កិច្ចសហការ​ពី​សំណាក់​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន ព្រះ​កុសុម​: ផង​ដែរ៕

ប្រភព៖ Samdech Thipadei Hun Manet, Prime Minister of Cambodia