លទ្ធផលរពឹសដៃលួចម៉ូតូគេ!! ចុងក្រោយដៃរពឹសនឹងត្រូវជាប់ខ្នោះ

0

ភ្នំពេញ៖ នៅ​ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២០២៤ វេលា​ម៉ោង​២៣:៣០​នាទី កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទន្លេបាសាក់ បាន​ឃាត់​ជនសង្ស័យ​០១​នាក់ ករណី​ជន​ទំនើង​លួច ម៉ូតូ​នៅ​ចំនុច​ផ្ទះ​ជួល​២១៧​ផ្លូវ នរោត្តម​ក្រុម​១២៤​ភូមិ​១៦​សង្កាត់​ទន្លេបាសាក់​ខណ្ឌចំការមន​។

​ជនសង្ស័យ​មានឈ្មោះ​ចាន់ សិ​ដ្ឋ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​ខ្មែរ ស្នាក់​នៅផ្ទះ​ជួល​ផ្លូវ​សុធារស ភូមិ​៩ សង្កាត់​ទន្លេបាសាក់ ចំការមន​មុខរបរ​គ្មាន​(​គ្មាន​សារធាតុ​ញៀន​) ។ ចាប់​យក​វត្ថុ​តាង​រួម​មាន​​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ​សេរី​២០១៨ ពាក់​ស្លាក​លេខ​រដ្ឋ 08 1.0256 លេខ​ម៉ាស៊ីន តួ​6265720។ បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន​ខ្លួន​ទៅ​អធិការ​នគរបាល​ខណ្ឌចំការមន ដើម្បី​ធ្វើ​នីតិវិធី​បន្ត​៕

ប្រភព៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានភ្នំពេញ