ព្រះសីហនុ៖ នេះបើយោងតាមការបញ្ជាក់របស់សមត្ថកិច្ចបានឲ្យដឹងថា មានស្ត្រីម្នាក់បានរងរបួសធ្ងន់ ក្រោយពីត្រូវរថភ្លើងមួយខ្សែរ បើកបរក្នុងទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅកាន់រាជធានីភ្នំពេញ ដែលជាកម្មសិទ្ធរបស់ក្រុមហ៊ុន ROYAL RAILWAY បានបើកកៀរប៉ះទៅលើស្ត្រីរងគ្រោះ ពេលគាត់កំពុងដើរថ្មើរជើង នៅគៀកនឹងផ្លូវរថភ្លើង បណ្តាលឲ្យខ្ទៀតខ្ទប់នឹងជញ្ជាំងស័ង្ហសីតែម្ដង ដោយហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងជាង ៣រសៀល ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ នៅចំនុចឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ក្នុងនោះស្ត្រីរងគ្រោះ ត្រូវបានក្រុមគ្រួសារយកសង្គ្រោះនៅគ្លីនិចឯកជន លិ គឹមឌី ឃុំវាលរេញ ចំណែករថភ្លើងបានបន្ដដំណើរទៅរាជធានីភ្នំពេញបាត់ក្រោយពេលកើតហេតុ៕
ប្រភព៖ ឡេង ប៊ុននី LENG BUNNY