បាត់ដំបង៖ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង០៩ និង០០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាគ្រាម នៃអធិការដ្ឋាននគរបាលស្រុកបាណន់ បានទទួលបណ្តឹងពីម្តាយបង្កើតជនរងគ្រោះ បានទទួលពាក្យបណ្ដឹងពីឈ្មោះ ជិន ចំរើន ភេទស្រី អាយុ៣៧ឆ្នាំ មានទីលំនៅភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង មានករណីរំលោ ភសេពសន្ថវៈ លើកូនស្រីរបស់គាត់ ឈ្មោះ ជ-វ-រ អាយុ១៧ឆ្នាំ នៅពេល ដែលខ្លួនមិនបាននៅផ្ទះ ដោយចាប់រំលោភផ្លាស់ប្តូរវេនគ្នាជាបន្តបន្ទាប់រហូតបានសម្រេចម្នាក់ចំនួន ០៣លើក ក្នុងចំណោមជនសង្ស័យចំនួន ០៣នាក់ ក្នុងកំឡុងខែមេសា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល២១និង៣០នាទី នៅចំណុចក្រុមទី ១៧ ភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ។ ប្រព្រឹត្តឡើងដោយជនសង្ស័យចំនួន០៣នាក់ ៖
១-ឈ្មោះ ធី រំភើយ ភេទប្រុស អាយុ១៦ឆ្នាំ
២-ឈ្មោះ ភុំ សុខ ភេទប្រុស អាយុ១៨ឆ្នាំ
៣-ឈ្មោះ ម៉ាប់ ផានិត ភេទ ប្រុស អាយុ១៦ឆ្នាំ ទាំង០៣នាក់ មានទីលំនៅភូមិដង្គត់ធ្នង់ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ។
មន្ត្រីនគរបាលស្រុកបាណន់ បានឲ្យដឹងថា ៖ ក្រោយទទួលបានបណ្ដឹងពីជនរងគ្រោះ ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកស្រីឧត្តមសេនីយ៍ត្រី រស់ ជីវី ស្នងការរងទទួលការងារប្រឆាំងការជួញដូរនិងការពារអនីតិជន និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង កំលាំងផ្នែកជំនាញនគរបាលយុត្តិធម៌ រួមជាមួយកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាគ្រាម នៃអធិការដ្ឋាននគរបាលស្រុកបាណន់ ដឹកនាំដោយលោកវរសេនីយ៍ទោ សំ វីរៈ អធិការនគរបាលស្រុកបាណន់ បានចុះធ្វេីការស្រាវជ្រាវ ធ្វើការឃាត់ខ្លួនជនសង្ស័យបានម្នាក់ ឈ្មោះ ភុំ សុខ ភេទប្រុស អាយុ១៨ឆ្នាំ នៅចំណុចភូមិដង្គត់ធ្នង់ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង យកមកកាន់អធិការដ្ឋាននគរបាលស្រុកបាណន់ ។
ប្រភពដដែលបានបន្តថា ៖ ក្រោយពីបានសាកសួរជនសង្ស័យ បានឆ្លើយសារភាពថាពួកខ្លួនចំនួន ០៣នាក់ ពិតជាបានរួមគំនិតគ្នា ធ្វើសកម្មភាពចាប់រំលោភសេពសេន្ថវៈ លើជនរងគ្រោះដោយខ្លួនបានធ្វើសកម្មភាពរំលោភផ្លាស់ប្តូរវេនគ្នាម្នាក់ម្តងជាមួយឈ្មោះ ធី រំភើយ (គេចខ្លួន) រហូតបានសម្រេចម្នាក់ចំនួន ០២លើក ចំណែកឈ្មោះ ម៉ាប់ ផានិត (គេចខ្លួន) គឺជាអ្នកជួយចាប់ជនរងគ្រោះ ហើយបានស្ទាបច្របាច់អង្អែលលេងសុដន់ ទៅលើជនរងគ្រោះ ឈ្មោះ ជ-វ-រ អាយុ១៧ឆ្នាំ ពិតប្រាកដមែន ។
បច្ចុប្បន្ន កម្លាំងនគរបាលស្រុកបាណន់កំពុងកសាងសំណុំរឿងបញ្ចូនមកការិយាល័យជំនាញខេត្ត ដើម្បីចាត់បន្តតាមនីតិវិធី៕