ភ្នំពេញ៖ នៅថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ ២០២៤ វេលាម៉ោង២២:៣០នាទីយប់ ស្ថិតនៅភូមិចាក់ជ្រូកសង្កាត់សំរោងក្រោមខណ្ឌពោធិ៍សែនជ័យ កម្លាំងនគរបាលនៃអធិការខណ្ឌឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ពាក់ព័ន្ធនឹងករណីប្រេីកាំមេរ៉ាទូរស័ព្ទថតរូបជនរងគ្រោះអាក្រាតកាយ។ សំភារៈដកហូតរួមមាន ទូរស័ព្ទដៃចំនួន០២គ្រឿង និងសំភារៈមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យត្រូវកម្លាំងនគរបាលនៃអធិការខណ្ឌកំពុងសាកសួរដេីម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕
ប្រភព៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានភ្នំពេញ