ចាប់ខ្លួនជនបរទេស ២នាក់ ក្រោយធ្វើសកម្មភាពប្លន់រថយន្ត

0

ភ្នំពេញ៖ ដោយ​អនុវត្ត​តាម​ការ​ចង្អុល​ដឹកនាំ​ពី​លោក​ឧត្តមសេនីយ៍ទោ ឈឿ​ន សុចិត្ត ស្នងការ​នគរបាល​ខេត្តកណ្តាល ថ្ងៃ​ទី ២៨ ខែឧសភា ឆ្នាំ ២០២៤ កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ និង​ស្រុក​កណ្តាលស្ទឹង បាន​សហការ​គ្នា​ធ្វើការ​ស្រាវជ្រាវ​បង្ក្រាប​ករណី​ លួ​​ចមានស្ថា​នទម្ងន់​ទោ​ស ​កើតហេតុ​នៅថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០២៤ វេលា​ម៉ោង​១៨:៣០​នាទី នៅ​ចំណុច​ភូមិ​ត្រពាំង​វែង ឃុំ​ត្រពាំង​វែង ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល​។

ជន​រង​គ្រោះ​ឈ្មោះ យុង សុ​ផាត ភេទ ប្រុស អាយុ​៤៤ ឆ្នាំ បច្ចុប្បន្ន​រស់នៅ​ភូមិ​រកា សង្កាត់​រកា​ខ្ពស់ ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល មុខរបរ រត់​ឡាន​ឈ្នួល ។ ​ជន​ស​ង្ស័​យ​០៤​នាក់​ គេចខ្លួន​០២​នាក់ និង​ឃាត់ខ្លួន​ចំនួន​០២​នាក់ មាន​ដូច​ខាងក្រោម​៖

១.​ឈ្មោះ Nguyễn Thont Đồng ភេទ​ប្រុស អា​​យុ ២៣ ឆ្នាំ ជនជាតិ វៀតណាម (​ឃាត់ខ្លួន )
២.​ឈ្មោះ Li Jun Wei ភេទ ប្រុស អា​​យុ ៣៩ ឆ្នាំ ជនជាតិ ចិន (​ឃា​ត់​ខ្លួន​)

​វត្ថុ តាង ចាប់យក​រថយន្ត​០១​គ្រឿង ម៉ាក​TOYOTA ALPHARD ពណ៌ ស ស៊េរី​ឆ្នាំ​២០១០ ពាក់​ស្លាក​លេខ ភ្នំពេញ 2BX 6820 (​របស់ ជន​រង​គ្រោះ ) ហើយ​សម្ភារៈ បាត់បង់រួមមាន ទូរស័ព្ទ​០១​គ្រឿង ម៉ាក​SAMSUNG FOLD3 ពណ៌​ខ្មៅ (​របស់​ជន​រង​គ្រោះ )។ បច្ចុប្បន្ន ជន​ស​ង្ស័​យ​ទាំង​០២​ខាងលើ ត្រូវ​បាន​សម្ថ​កិច្ច​ជំនាញ​កំពុង​កសាង​សំណុំ​ដើម្បី​ចាត់ការ​តាម​នី​តិ​វិធី​។ ចំពោះ​ជន​ស​​ង្ស័​យ​០២​នាក់​ទៀត​ដែល​គេច​ខ្លួន កម្លាំង​សម្ថ​កិច្ច​កំពុង​បន្ត​ស្រាវជ្រាវ ដើម្បី​ឃាត់ខ្លួន​យក​មក​ចាត់ការ​តាម​នី​តិ​វិធី​៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល