សមត្ថកិច្ចចាប់ខ្លួនជនដៃដល់ក្នុងករណីឃាតកម្ម នៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ចំនួន២នាក់

0

ត្បូងឃ្មុំ៖ ដោយ​អនុវត្ត​តាម​ការ​ចង្អុលបង្ហាញ​ពី​ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៅ​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០២៤ វេលា​ម៉ោង​១០៖១៥​នាទី ត្រង់​ចំណុច​ភូមិ​៦.១២ សង្កាត់​វិហារ​សួង ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ លោក​ឧត្តមសេនីយ៍ត្រី ខេ​ង ម៉េ​ង​ឈាង អនុប្រធាន​នាយកដ្ឋាន បាន​ដឹកនាំ​កម្លាំង​ជំនាញ​នាយកដ្ឋាន បាន​សហការ​ជាមួយ​កម្លាំង​ជំនាញ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ អនុវត្ត​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន លេខ​១៥៧ ចុះ​ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០២៤ របស់​លោក គង់ តាំង​ម៉េ​ង ចៅក្រម​ស៊េ​ី​ប​សួរ​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ លើ​ឈ្មោះ ឈ្លូ​ញ ដា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិ​ខ្មែរ អាសយដ្ឋាន​ភូមិ​ត្រពាំង​ដុំ ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ពាក់ព័ន្ធ​ករណី ឃាតកម្ម ប្រព្រឹត្ត​នៅ​ភូមិ​ត្រពាំង​ដុំ ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ កាលពី​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០២៤​។

នៅ​ថ្ងៃ​ដដែល វេលា​ម៉ោង​១២៖២០​នាទី ត្រង់​ចំណុច​ភូមិ​តំណាក់​ចា ឃុំ​អ​ញ្ចើ​ម ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ កម្លាំង​ជំនាញ​អនុវត្ត​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​លេខ​១៥៦ ចុះ​ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០២៤ របស់​លោក គង់ តាំង​ម៉េ​ង ចៅក្រម​ស៊េ​ី​ប​សួរ​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ លេ​ី​ឈ្មោះ ឈាង ឃាង ហៅ​ង៉ោ​ល ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិ​ខ្មែរ អាសយដ្ឋាន​ភូមិ​ត្រពាំង​ដុំ ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ​។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង​ពីរ​នាក់​ខាង​លេ​ី​ប្រគល់​ជូន​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ ដេ​ី​ម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

ប្រភព៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ