សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ការកសាងមូលធនមនុស្ស គឺត្រូវយកចិត្តទុកដាក់ សុខភាព និង ចំណេះដឹងគឺជាកិច្ចការសំខាន់

0

ភ្នំពេញ៖ ប្រមុខ​រាជរដ្ឋាភិបាល​បាន​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ​ផែនទី​បង្ហាញផ្លូវ​ឆ្ពោះទៅ​ការ​គ្របដណ្ដប់​សុខភាព​ជាស​កល​នៅ​កម្ពុជា ឆ្នាំ​២០២៤-២០៣៥ នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០២៤ ដើម្បី​ជា​ការ​យកចិត្តទុកដាក់ ក្នុង​ការ​កសាង​មូលធន​មនុស្ស​។

សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី បាន​ថ្លែង​ថា រាជរដ្ឋាភិបាល​អាណត្តិ​មុន និង​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧ នៅ​តែ​ផ្ដល់​តម្លៃ​ខ្ពស់​ជំរុញ​វិស័យ​សុខាភិបាល​ផ្ដល់​សេវា​ឱ្យ​មាន គុណភាព​។

សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​ថា​«​ខ្ញុំ​សូម​បញ្ជាក់​សា​ជា​ថ្មី​ម្ដងទៀត មូលធន​មនុស្ស​គឺជា​គ​ន្លឹ​អាទិភាព សម្រាប់​ការ​កសាង​ប្រទេស​របស់​យើង ព្រោះ​មនុស្ស​គឺ​កំណត់​ប្រទេស មនុស្ស​គឺ​ដង្ហើម​អ្នក​អនុវត្ត​ប្រតិបត្តិ​ក្នុង​ការ​ជំរុញ​សេដ្ឋកិច្ច ថែទាំ​វប្បធម៌ ថែទាំ​ប្រពៃណី​និង​អត្តសញ្ញាណ​ជាតិ ចឹ​ង​ដើម្បី​កសាង​មូលធន​មនុស្ស សុខភាព និង​ចំណេះដឹង​គឺជា​កិច្ចការ​សំខាន់​»​។ ទន្ទឹម​នេះ សម្ដេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី បានឱ្យ​ដឹង​បន្ថែម​ថា គោលដៅ​នៅ​ក្នុង​ការ​កសាង​សុខភាព ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​អាច​ទទួល​បាន​សេវា​ថែទាំ​សុខភាព​ពី​សេវា​សុខាភិបាល ដែល​មានគុណ​ភាព និង​តម្លៃ​សមរម្យ​៕

ប្រភព៖ AKP