ឃាត់ខ្លួន ក្រោយធ្វើសកម្មភាពរំលោភក្មេងស្រីអាយុ ៨ឆ្នាំ រហូតបានសម្រេច

0

ព្រះសីហនុ,៖ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​យុវជន​ម្នាក់ពាក់ព័ន្ធ​ករណី​ចា​ប់​រំ​លោ​ភលើ​ក្មេ​ង​ស្រី​អាយុ​០៨​ឆ្នាំ នៅ​ចំណុច​ទ្រុងមាន់​ជាប់​ផ្ទះ​របស់​ក្មេ​ង​ស្រីរ​​ង​គ្រោះ ក្បែរ​ស្ពាន​ទឹកសាប កាលពី​រសៀល​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២៤ វេលា​ម៉ោង ១៣​នឹង​៣០​នាទី ភូមិ​ស្មាច់​ដែង ឃុំ​រាម ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ​។

តាម​សមត្ថកិច្ច​ឱ្យ​ដឹង​ថា ជន​ស​ង្ស​យ័​ឈ្មោះ រឿ​ន សុភាព ភេទ ប្រុស អា យុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​ តាម​ការ​បំភ្លឺ​របស់​ក្មេ​ង​ស្រីរ​ង​គ្រោះ​ប្រាប់​សមត្ថកិច្ច​ថា ជន​ស​ង្ស័​​យ បាន​ធ្វើ​សកម្មភាព​ចា​ប់​រំ​លោ​ភ​សេ​ពស​ន្ថ​វះ​ទៅ​លើ​រូប​ខ្លួន កំពុង​លេង​នៅ​ក្រោមផ្ទះ​របស់​ខ្លួន ស្រាប់តែ​ត្រូវ​ជន​ស​ង្ស័​យ​បាន​ធ្វើ​សកម្មភាព​ចា​​ប់​រំ​លោ​​ភបាន​សម្រេច​តែ​ម្តង​។

បន្ទាប់​ពី​ធ្វើ​សកម្មភាព​រួច​ជ​ន​ស​ង្ស័​យ បាន​រត់​គេ​ច​ខ្លួន​បាត់ ក្រោយ​ពី​បាន​ព័ត៌មាន​នេះ​ភ្លាម សមត្ថកិច្ច​បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ តាម​ចាប់​មុខសញ្ញា លុះ​រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​១៨ ខែ ឧសភា ឆ្នាំ ២០២៤ នៅ​វេលា​ម៉ោង​ប្រហែល​០៨:៣០​នាទី ទើប​កំលាំង​បាន​ធ្វើការ​ឃា​ត់​ខ្លួន​ជ​ន​ស​ង្ស័​យ​ខាងលើ​បាន ហើយ​នាំ​ខ្លួន​ជន​ស​ង្ស័​យ បញ្ជូន​មក​អធិកា​ដ្ឋា​ន​នគរបាល​ស្រុក​ព្រៃ​នប់ ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​តាម​នីតិវិធី​ច្បាប់​៕