ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចកាត់ខ្សែភ្លើង

0

ភ្នំពេញ៖ នៅ​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០២៤ វេលា​ម៉ោង​០០:១៥​នាទី​យប់ នៅ​ចំណុច​ដី​ដី​ឡូត៍ ផ្លូវ​បេតុង ភូមិ​ក្រោលគោ សង្កាត់​គីឡូម៉ែត្រ​៦ ខណ្ឌឫស្សីកែវ កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ករណី​លួច​កាត់​ខ្សែភ្លើង​។

ជន​ស​ង្ស​យ័​ឈ្មោះ​ប៊ុ​ន សុខ​ឃុ​យ ភេទ​ប្រុស មុ​របរ​មិន​ពិតប្រាកដ ស្នាក់​នៅ​បន្ទប់​ជួល ភូមិ​ក្រោលគោ សង្កាត់​គីឡូម៉ែត្រ​៦ ខណ្ឌឫស្សីកែវ​។ សម្ភារ​ដកហូត​រួម​មាន​៖ ខ្សែភ្លើង ចំនួន​០៣​ដុំ​, ម៉ាក​SQ-MM ទំហំ​២x២,៥ ពណ៌​ស ប្រវែង​១៥​ម៉ែត្រ​, ម៉ាក​HIGH SHIELD ទំហំ​៧៥ ពណ៌​ខ្មៅ ប្រវែង​១២​ម៉ែត្រ​, ម៉ាក KEYSTONE ទំហំ​២x៥ ពណ៌​ខ្មៅ ក្រហម លឿង ប្រវែង​៥០​ម៉ែត្រ ជា​របស់​ជន​រង​គ្រោះ​, កន្ត្រៃ ចំនួន​០១ ជា​របស់​ជនសង្ស័យ​។

បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថ​តាង​ខាងលើ កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

ប្រភព៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានភ្នំពេញ