សមត្ថកិច្ចឃាត់ខ្លួនមុខសញ្ញាម្នាក់ ករណីគប់កញ្ចក់ប៉ុស្តិ៍យាមប្រចាំការពេលយប់របស់កម្លាំងនគរបាល

0

បន្ទាយមានជ័យ៖ ពាក្យចាស់លោកពោលថារពិសដៃផ្ទៃឆ្អែត ប៉ុន្តែបុរសម្នាក់នេះរពិសដៃខុសក្បួនចូលគុក ។ នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១០និង០៥នាទី មានករណីគប់កញ្ចក់ប៉ុស្តិ៍យាមរបស់នគរបាលបណ្តាលឲ្យបែកនៅចំណុចកែងមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណ ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ ជនដែលប្រព្រឹត្ត្របានធ្វើសកម្មភាពរួចបានគេចខ្លួនទីបំផុតនៅតែជាប់អន្ទាក់សមត្ថកិច្ច  ។

នគរបាលបានឲ្យដឹងថា៖ក្រោយពីកើតមានករណីគប់កញ្ចក់ប៉ុស្តិ៍យាមប្រចាំការពេលយប់របស់កម្លាំងនគរបាល នៅចំណុចកែងមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណ ។ លោកឧត្តមសេនីយ៍សេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដាក់បញ្ជាឲ្យកម្លាំងនគរបាលជំនាញ ចុះស្រាវជ្រាវសាកសួរជុំវិញព័ត៌មាននេះនិងសាក្សីនៅម្តុំកន្លែងកើតហេតុនិងថតរូបជនប្រព្រឹត្តបានហើយបង្ហាញដល់សមត្ថកិច្ច ដោយគាត់និយាយប្រាប់ថា សមត្ថកិច្ចថាមានមនុស្សប្រុស០១នាក់ អាយុប្រហែល ២៥ឆ្នាំ បានយកដុំថ្មគប់កញ្ចក់ទីស្នាក់ការរបស់នគរបាលផ្នែកខាងឆ្វេងហើយក៏បានដើរចេញទៅផ្លូវសៀមរាមហៅម៉ូតូឌុបជិះទៅខាងផ្លូវសៀមរាប បន្ទាប់មកកម្លាំងជំនាញបានទៅផ្លូវសៀមរាប បានអោយរូបថតអ្នកដែលគប់កញ្ចក់ទីស្នាក់ការទៅឲ្យអ្នករត់ផាសអាប់នៅផ្លូវទៅសៀមរាបមើល គាត់បាននិយាយថាបុរស០១នាក់នេះបានកាក់ឡានតាក់ស៊ី ម៉ាកtoyota Hiace ១៥កៅអី រួចឡើងជិះទៅខេត្តសៀមរាមហើយ ។

នគរបាលបានបញ្ជាក់ថា៖ដោយមានការសម្របសម្រួលពីឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ជំនាញបានសហការជាមួយកម្លាំងនគរបាលជំនាញខេត្តសៀមរាប ឈានដល់ការឃាត់ខ្លួនមុខសញ្ញាឈ្មោះ អ៊ូ ប៊ុនថង ភេទប្រុស អាយុ ៣៩ឆ្នាំ  រួចបាននាំខ្លួនស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដើម្បីសាកសួរ ។ នៅចំពោះមុខសមត្ថកិច្ចបានសារភាពថាគេពិតជាបានធើ្វសកម្មភាពយកដំថ្មគប់កញ្ចក់ប៉ុស្តិ៍យាម អោយបែកមែន ដោយតែរូបគេស្រវឹងស្រា ។ បច្ចុប្បន្នជនសង្ស័យត្រូវបានរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនិតិវិធីច្បាប់ ៕