កណ្តាល៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងការអញ្ជើញថ្លែងសារពិសេស ស្តីពី “ព្រែកជីកហ្វូណនតេជោ” នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ នៅក្រុងតាខ្មៅ បានបញ្ជាក់ថា បន្ទាប់ពីគម្រោងព្រែកជីកហ្វូណតេជោ សាងសង់រួចរាល់ទាំងស្រុង កសិករនៅភាគនិរតីនៃកម្ពុជា នឹងអាចធ្វើស្រែបានចាប់ពី២ទៅ៣ដងក្នុងមួយឆ្នាំ។
ជាមួយគ្នានោះ សម្ដេចតេជោ គូសរំលេចថា ពលរដ្ឋនៅខេត្តជាប់ព្រែកជីកហ្វូណនតេជោ អាចដាំដំណាំបានដោយមិនខ្វះទឹកប្រើប្រាស់ឡើយ។
សម្ដេចតេជោ បានអះអាងថា ព្រែកជីកនេះ ក៏នឹងជួយលែងឱ្យមានទឹកជំនន់ នៅក្នុងខេត្តជាប់នឹងដងព្រែក ជាពិសេសខេត្តកំពង់ស្ពឺ តាមរយៈការបង្ហូរទឹកដែលជន់លិចចូលទៅក្នុងព្រែកជីកតាមប្រព័ន្ធធារាសាស្ត្រផងដេរ៕
ប្រភព៖ ក្រសួងព័ត៌មាន