ឃាត់ខ្លួនជនសង្ស័យ​យកដុំថ្ម​គប់​កញ្ចក់​រថយន្ត​ និងហក់ធ្លាក់ម៉ូតូ​អ្នកដំ​ណើរ

0

កំពង់ស្ពឺ៖ នៅ​ថ្ងៃ​ទី​០៨ ខែឧសភា ឆ្នាំ​២០២៤ វេលា​ម៉ោង ១៧:០០ នាទី​មាន​ករណី​ជនសង្ស័យ​ម្នាក់​បាន​ធ្វេ​ី​សកម្មភាព​គប់​កញ្ចក់​រថយន្ត នៅ​ចំណុច​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូ​ម៉ែ​ត​លេខ​៤៨ -៤៩ ស្ថិត​ក្នុងភូមិ​ពាណិជ្ជកម្ម សង្កាត់​រការ​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ។

May be an image of van and text

សមត្ថកិច្ច​នគរបាល​បាន​ទទួល​ព័ត៌មាន​(​បណ្ដឹងផ្ទាល់​តាម​រយៈ hotline ) ពី​ជន​រង​គ្រោះ​ឈ្មោះ អោម សុភ​ក្ត្រ័ ភេទ​ប្រុស អាយុ​៣៨ ឆ្នាំ រស់នៅ​ភូមិ​សំបួរ សង្កាត់​ច្បារមន ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ មុខរបរ​បើករថយន្ត ប្រចាំ​រោងចក្រ បាន​រៀបរាប់​ថា ខ្លួន​បើករថយន្ត ម៉ា​កស្ទារ​រី​ច ព​ណ៍​ទឹកប្រាក់ ពាក់​ផ្លា​ក​លេខ កំពង់ស្ពឺ​-2A-5226 ចេញពី​រោងចក្រ​ទៅ​ទទួលភ្ញៀវ​នៅ​ភ្នំពេញ លុះ​ពេល​ជិះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ក៏​ស្រាប់តែ​មាន​ជនសង្ស័យ បាន​យក​ដុំ​ថ្ម​មក​គប់​កញ្ចក់​រថយន្ត​របស់​ខ្លួន បណ្ដាល​ឲ្យ​បែក​កញ្ចក់​និង​ទ្វារ​ពី​ខាងឆ្វេង ភ្លាម​នោះ​ខ្លួន​ក៏​បាន​ឈប់​រថយន្ត រួច​រាយការណ៍​មក​សមត្ថកិច្ច ឲ្យ​ជួយ​អន្តរាគមន៍​តែ​ម្ដង ។

ក្រោយ​ទទួល​បាន​ព័​ត៍​មាន កំលាំង​ជំនាញ​អធិការដ្ឋាន​ក្រុង​ច្បារមន សហការ​ជាមួយ​កម្លាំង​ប៉ុស្ដិ៍​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ស្រាវជ្រាវ​និង​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ សួង ចាន់​ចំរើន ភេទ​ប្រុស អាយុ​២៥ ឆ្នាំ រស់នៅ​ភូមិ​បុស្ស​តា​នៃ ឃុំ​កា​ហែង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ដែល​មាន​វត្ថុ​តាង​ដុំ​ថ្ម​ជ្រុង​មួយ​ដុំ ក្រោយ​សមត្ថកិច្ច​ឃាត់​និង​ការ​សាកសួរ ទេ​ី​ប​ដឹង​ថា​ជនសង្ស័យ​ខាង​លេ​ី ជា​មនុស្ស​ដែល​បាន​ធ្វេ​ី​សកម្មភាព​ហក់​ធាក់​ម៉ូតូ​អ្នក​ដំណេ​ី​រដែ​ល​ជិះ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៤ ។

ចំពោះ​ករណី​ខាងលើ ជំនាញ​បាន​កសាង​សំណុំរឿង និង​បញ្ជូន​ជនសង្ស័យ និង​វត្ថុ​តាង មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ដេ​ី​ម្បី​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់ ៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ