ពោធិ៍សាត់៖ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១៤និង៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមេទឹក សហការជាមួយកម្លាំងប្រជាការពារចុះបង្ក្រាបករណីហិង្សាដោយចេតនាចំនួន១លើក នៅចំណុចភូមិដីរនាត ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់។
របាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកបាកានបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ភន សីលា ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិដីរនាត ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ និងបក្សពួកឈ្មោះ តក រ៉ុត ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នាបានធ្វើសកម្មភាពវ៉ៃទៅលើឈ្មោះ ឡុង លាងហ៊ត ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នាផ ចំនួន២ដៃ ចំភ្នែកទាំងពីរបណ្តាលអោយរងរបួសធ្ងន់។ចំពោះអ្នករងរបួសត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលរបួសនៅមន្ទីរពេទ្យខេត្តពោធិ៍សាត់។ មូលហេតុ :ទំនាស់ពាក្យសម្ដីក្នុងវង់ផឹកស៊ី។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ត្រូវបានសមត្ថកិច្ចនាំយកមកប៉ុស្តិ៍ រួចបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកបាកាន រង់ចាំការដោះស្រាយតាមនីតិវិធី៕