ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញពិនិត្យការអនុវត្តកាតព្វកិច្ចធ្វើតេស្តរកសារធាតុញៀនខុសច្បាប់ក្នុងក្របខណ្ឌក្រសួងព័ត៌មាន ថ្ងៃទី២ ដោយអនុលោមតាមបទបញ្ជាលេខ ០១ បប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ របស់រាជរដ្ឋាភិបាលកម្ពុជា នាព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ នៅបរិវេណក្រសួងព័ត៌មាន រាជធានីភ្នំពេញ។
តាមការគូសបញ្ជាក់ពី ឯកឧត្តម នេត្រ ភក្ត្រា បានឲ្យដឹងថា សម្រាប់ថ្ងៃទី១ នៃការធ្វើតេស្តរកសារធាតុញៀនលើមន្ត្រីរាជការក្រសួងព័ត៌មានគ្រប់ជាន់ថ្នាក់បានចំនួន ១ ០៨៨ រូប នៃមន្ត្រីថ្នាក់ជាតិសរុប ១៨៤០ រូប ជាលទ្ធផលគឺមិនមានមន្ត្រីណាម្នាក់រកឃើញមានសារធាតុញៀនឡើយ។
ឯកឧត្តម បានបន្តថា ការធ្វើតេស្តនឹងបន្តធ្វើនៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤នេះទៀត៕
ប្រភព៖ ក្រសួងព័ត៌មាន