ជនត្រូវចោទ៣នាក់បន្ថែមទៀត ក្នុងករណីរំលោភបូកលើក្មេងស្រីនៅសៀមរាប ត្រូវបានឃុំខ្លួន

0

សៀមរាប៖ សាលាដំបូងខេត្តសៀមរាប បានសម្រេចឃុំខ្លួនជនត្រូវចោទ៣នាក់បន្ថែមទៀត ពាក់ព័ន្ធរំលោភបូកលើក្មេងស្រីម្នាក់អាយុ១៥ឆ្នាំ។ រហូតមកដល់ពេលនេះ មនុស្សចំនួន ៨នាក់ហើយ ត្រូវបានចាប់ និងឃុំខ្លួនដាក់ពន្ធនាគារ ករណីរំលោភបូកខាងលើ។

គួរបញ្ជាក់ថាក្មេងស្រីរូបនេះ ត្រូវជនសង្ស័យទាំង២០នាក់ បានប្រព្រឹត្តអំពើរំលោភសេពសន្ធវៈនៅ៣ទីតាំងផ្សេងគ្នា និង៣ថ្ងៃជាប់ៗគ្នា ពោលចាប់ពីថ្ងៃទី១៥ ១៦ និងទី១៧ ខែមេសា។ ហើយពេលនេះ ក្មេងស្រីរងគ្រោះបានត្រូវអង្គការ AFESIP Cambodia នៅភ្នំពេញ របស់លោកស្រី ម៉ម សុម៉ាលី ប្រធានអង្គការ យកទៅស្នាក់នៅ និងរៀនសូត្រ៕

May be an image of text