ភ្នំពេញ៖ ដោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋតាមរយ:ការរាយការណ៍ផ្តល់ព័ត៌មានរបស់ប្រជាពលរដ្ឋបញ្ហាគ្រឿងញៀនក្នុងកម្មវិធីទូរស័ព្ទ App Nodrug នៅចំណុចផ្សារចាស់ ស្ថិតក្នុងភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង នាថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ ត្រូវបានទទួលការឆ្លើយតប ក្នុងនោះជនសង្ស័យក្នុងករណីគ្រឿងញៀនចំនួន១០ នាក់ ស្រីចំនួន ០២ នាក់ និងបានធ្វើតេស្តទឹកនោមស្វែងរកសារធាតុញៀន រកឃើញលទ្ធផលវិជ្ជមាន(+) ទាំងអស់ ហើយបញ្ជូនទៅតាមនីតិវិធីតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់។
ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណ: នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានបញ្ជាក់ថា ការដំឡើងកម្មវិធីទូរសព្ទ App Nodrug https://nodrugsnacd.com/download គឺពិតជាផ្តល់ឧត្តមប្រយោជន៍ដល់ប្រជាពលរដ្ឋគ្រប់រូប ក្នុងការរាយការណ៍ដើម្បីជួយអន្តរាគមន៍បានទាន់ពេលនូវករណីគ្រឿងញៀនក្នុងមូលដ្ឋានសហគមន៍ដែលពួកគាត់រស់នៅ “ទីណាគ្មានការជក់ នឹងគ្មានការជួញទេ “។
សូមបញ្ជាក់ថា រាល់ការរាយការណ៍តាមកម្មវិធីទូរស័ព្ទApp Nodrug របស់លោកអ្នកត្រូវបានរក្សាការសម្ងាត់បំផុត៕
ប្រភព៖ AKP