ព្រះសីហនុ៖ នេះបើយោងតាមការបញ្ជាក់របស់សមត្ថកិច្ចបានឱ្យដឹងថា នៅវេលាម៉ោង ០៦:២០ នាទីព្រឹក ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៤ មានករណីរថយន្តមួយគ្រឿង បានឆាបឆេះនៅតាមបណ្ដោយផ្លូវល្បឿនលឿនត្រង់ចំនុចគីឡូម៉ែត្រលេខ៩៧។
តាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថារថយន្តខាងលើបានធ្វើដំណើរពីទិសដៅពីភ្នំពេញឆ្ពោះទៅក្រុងព្រះសីហនុ ដែលស្ថិតនៅក្នុង ភូមិ ស្ទឹងច្រាល ឃុំ អូរបាក់រទេះ ស្រុក កំពង់សិលា ខេត្ត ព្រះសីហនុ ហើយម្ចាស់ឡានរងគ្រោះឈ្មោះ មឿន ឆៃយុទ្ឋ ភេទ ប្រុស ជនជាតិ ខ្មែរ។
រថយន្តដែលឆាបឆេះប្រភេទរថយន្តម៉ាក TOYOTA CAMARY ពណ៌ ស ដែលមានស្លាកលេខ កណ្តាល 2C-9690 ហើយការខូចខាតរួមមាន ឆេះរថយន្តអស់ទាំងស្រុង។ ចំពោះមូលហេតុនៃការឆេះ បណ្តាលមកពីឆ្លងចរន្តភ្លើងក្នុងរថយន្តបង្ករជាអគ្គិភ័យតែម្តង ករណីនេះមិនបណ្តាលឱ្យមនុស្សគ្រោះថ្នាក់ទេ ៕
ប្រភព៖ ឡេង ប៊ុននី LENG BUNNY